ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កុមារី ទើបតែមានអាយុជាង5ឆ្នាំ កំពុងតែដេកលង់លក់ពីរនាក់បងប្អូន ជនល្មោភកាម ដែលមិនស្គាល់អត្តសញ្ញាណ ចាប់បីនាងយកទៅរំលោភ រួចសម្លាប់ចោល នៅកំពង់ឆ្នំាង

កុមារី ទើបតែមានអាយុជាង5ឆ្នាំ កំពុងតែដេកលង់លក់ពីរនាក់បងប្អូន ជនល្មោភកាម ដែលមិនស្គាល់អត្តសញ្ញាណ ចាប់បីនាងយកទៅរំលោភ រួចសម្លាប់ចោល នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង: ករណីនេះបានកើតឡើងកាលពីវេលាម៉ោង11និង15 នាទីយប់ថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2019 នៅចំណុចស្រះទឹកមួយកន្លែងស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុក

រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កុមារីដែលទើបតែមានអាយុជាង5ឆ្នាំ កំពុងតែដេកលង់លក់ពីរនាក់បងប្អូនដោយគ្នាមិនដឹងអីសោះ ត្រូវបានជនល្មោភកាម ដែលមិនស្គាល់អត្តសញ្ញាណ ចាប់បីនាងយកទៅរំលោភ រួចសម្លាប់ចោល បោះចូលទៅក្នុងទឹកស្រះ យ៉ាងព្រៃផ្សៃជាទីបំផុត ។

កុមាររីរងគ្រោះក្នុងហេតុការណ៍នេះ មានឪពុកឈ្មោះ យាន កែម អាយុ37ឆ្នាំ ម្ដាយឈ្មោះ ណន យាន អាយុ34ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមការរៀបរាប់របស់ឪពុកម្ដាយបានឲ្យសមត្ថកិច្ចដឹងថា ពួកគាត់មានកូនទាំងអស់5នាក់ ស្រី4នាក់ កូនប្រុសច្បងទើបតែមានអាយុ15ឆ្នាំ កុមារីរងគ្រោះគឺជាកូនទី4 នៅមុនពេលកើតហេតុ គឺយប់ថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2019 ដែលជាថ្ងៃពិធីបុណ្យអកអំបុកសំពះ ព្រះខែ ខណៈនោះនៅក្នុងវត្តកងមាសស្ថិតក្នុងភូមិកងមាសខាងលើនេះ ក៏មានរៀបចំពិធីបុណ្យអកអំ បុកសំពះព្រះខែផងដែរ។ ហើយក្នុងវេលាយប់នោះ ឪពុកម្ដាយកុមាររីរងគ្រោះរួមទាំងកូនបីនាក់ទៀតក៏ បានយកចេកអំបុកទៅចូលរួមក្នុងពិធីបុណ្យនៅឯវត្ត ដោយទុកឲ្យកូនតូចៗ2នាក់បងប្អូន ដែលកូនប្អូនមានអាយុ៣ឆ្នាំ ដេកនៅលើគ្រែក្រោមផ្ទះ។

នៅពេលដែលឪពុកម្ដាយត្រឡប់មកពីវត្តវិញនៅវេលាម៉ោងជាង11យប់ទៅហើយមិនឃើញកូនស្រីច្បង (កុមារីរងគ្រោះ)ដេកនៅលើគ្រែជាមួយប្អូននោះក៏មាន ការភ្ញាក់ផ្អើលឆោឡោឡើង និងបាននាំគ្នាដើររកទាំង យប់នៅគ្រប់ទីកន្លែងតែរកមិនឃើញ ។

លុះស្អែកឡើងនៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2019នេះក្រុម គ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយស្រាវជ្រាវរក ហើយក្រុមគ្រួសារ និងប្រជាពល រដ្ឋក្នុងភូមិជាច្រើននាក់ក៏បាននាំគ្នាបន្តដើររក នៅគ្រប់ទីកន្លែងក្នុងបរិវេណភូមិ ជុំវិញភូមិ និងក្នុងបរិវេណវត្ត រហូតដល់ម៉ោង3និង30នាទីរសៀល ថ្ងៃដដែលដោយ មានការសង្ស័យអ្នកភូមិក៏បាននាំគ្នាចុះរាវក្នុងទឹកស្រះមួយកន្លែងក្នុង បរិវេណវត្តដែលក្នុងទឹកស្រះនោះសំបូរទៅដោយកំប្លោកជុំជិតផងដែរ បន្ទាប់មកក៏បានប្រទះ ឃើញសពកុមារីរងគ្រោះស្លាប់នៅក្នុងទឹកស្រះនោះបាត់ទៅហើយ។

សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យឃើញមានស្នាកស្នាមដាច់រហែកប្រដាប់ភេទ និងមានស្នាមជា ច្រើនកន្លែងទៀតដែលសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ការស្លាប់របស់កុមារីរងគ្រោះខាងលើនេះ គឺជាអំពើឃាតកម្មដោយជនល្មើសបានចាប់រំលោភរួចសម្លាប់ បោះចូលទៅក្នុងទឹកស្រះ ដើម្បីបំបាត់ភស្តុតាងតែម្ដង សពជនរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកជនល្មើសមិនត្រូវបានគេស្គាល់អត្តសញ្ញា ណនៅឡើយនោះទេ ក៏ប៉ុន្តែសមត្ថកិច្ចកំពុងតែធ្វើការ ស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីយកមកផ្ដន្ទា ទោសទៅតាមផ្លូវច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya