បាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញឿនបានឃាត់ខ្លួន បុរសម្នាក់កំពង់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនខុសច្បាប់តាមផ្លូវ សារធារណៈនិងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក៨ថង់តូចស្មើ១,៥៨ ក្រាម នៅចំណុចមុខវិហារយេស៊ូ ពេទ្យយាយជីស្ថិតក្នុងភូមិសូភី១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ។
បុរសសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកានារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤ដើម្បីចាត់ការ តាមនីតិវិធី ។
បុរស សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះអ៊ឹង វុទ្ធី ហៅជា អាយុ៣៤ឆ្នាំ មាន ទីលំនៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ ដំបង ។ វត្ថុតាងដែលដកហូតបានមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨ថង់ តូចស្មើ១,៥៨ក្រាម ។
ជនសង្ស័យបានសារភាពថា ខ្លួនពិត ជាបានទិញថ្នាំពីអ្នកដ៏ទៃយកទៅលក់បន្ដ ដើម្បីចំណេញបន្ដិចបន្ដួចចិញ្ចឹមប្រពន្ធកូនហើយបានធូរធារនិងឈប់ ប្រព្រឹត្ដទៀត ៕