ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រាបើកឡាន​បុកចូលផ្ទះ​ប្រជាពលរដ្ឋ នៅភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រាបើកឡាន​បុកចូលផ្ទះ​ប្រជាពលរដ្ឋ នៅភ្នំពេញ

ភ្នំពេញ ៖​  កាលពី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្ត​ប្រភេទឃ្លុបដឹកទំនិញ​ បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរស ២ នាក់ទៀតស្ថិតក្នុងភាព​ ស្រវឹងស្រាបានបើកបរយ៉ាងលឿនទៅបុកនិងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្តម៉ាកISUZUដឹកទំនិញ មួយគ្រឿងពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ2AM.3759បើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដលខណៈមកដល់ចំណុច​ ស្រាប់រ៉េចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាពណ៌ស គ្មានស្លាកលេខដែលចតនៅលើចិញ្ចើមផ្លូវ​ បន្តទៅបុកផ្លាក ផ្ទះសំណាក់បាក់អស់១ដើម ថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះនិងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះក្នុងនោះមានម៉ូតូ២គ្រឿងខូចខាតបន្ថែមទៀត។

 

​ អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ ក៏ទៅប៉ះរថយន្តវីហ្គោពណ៌ស មួយគ្រឿងទៀតមិនមានស្លាកលេខបានខូចខាតផ្នែកខាងមុខជាប់ទៅលែងរួចហើយក៏បានឈប់រថយន្ត បម្រុងរត់តែត្រូវបានប្រជាពលរដ្ឋក៏ដូច​ម្ចាស់ផ្ទះចាប់បានតៃកុងម្នាក់ ចំណែក២នាក់ទៀតរត់គេចបាត់​ សូ​មបញ្ជាក់ផងដែរថាក្នុងហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏នេះមិនមានអ្នករងរបួសនោះទេ។

 

សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយគាត់ទំនាក់ទំនងទៅជំនាញ ចរាចរណ៍មកវាស់វែងយក​នាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya