ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឈ្លោះ​គ្នា​ជាមួយ​សង្សារ លោត​ពីលើផ្ទះ​ជាន់​ទី​៣​របួសធ្ងន់ ​

ឈ្លោះ​គ្នា​ជាមួយ​សង្សារ លោត​ពីលើផ្ទះ​ជាន់​ទី​៣​របួសធ្ងន់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅ​លើផ្ទះ​ជាន់​ទី​៣​លេខ​៨៣​អឺ​៣ តាមផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា ។​
​យុវតី​ម្នា​ក់បាន​លោត​ពីលើផ្ទះ​ជាន់​ទី​៣ រងរបួស​ធ្ងន់ធ្ងរ ខណៈ​យុវតី​រូបនោះ ត្រូវបាន​ក្រុមគ្រួសារ​អះអាងថា បាន​ឈ្លោះ​ជាមួយ​សង្សា ហើយ​ទំនងជា​សង្សារ​សុំ​បែក​ផង​ក៏​ប៉ង​ធ្វើអត្តឃាត​បែបនេះ ។​
​យុវតី​រងគ្រោះ​មាន ឈ្មោះ ជុង ចាន់​យូ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​បាន​រងរបួស​សន្លប់​ស្តូកស្តឹង​ត្រូវ បាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​នាង​បាន​អារ​ដៃ​ឆ្វេង​របស់​នាង និង​លោត​ពីលើផ្ទះ​ជាន់​ទី​៣​នោះ ។​
​មុនពេល​កើតហេតុ​កូន​របស់គាត់​មិនដឹង​ជា​យ៉ាងម៉េច​ដោយមាន​ទឹកមុខ ស្រពាប់​ស្រពោន និង​បាន​និយាយថា នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​នាង ។ ពេលនោះ​គាត់​មិនបាន​ចាប់អារម្មណ៍​និង ឃ្លាំមើល​កូនស្រី​ទេ ស្រាប់តែ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ​នាង​ក៏បាន​លោត​ពី​ផ្ទះ​ជាន់​ទី​៣ បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​រងរបួស​ធ្ងន់ ។ ភ្លាមៗ​នោះ​គាត់​បាន​ដឹក​កូនស្រី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya