ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅកណ្តាល

ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅកណ្តាល

ខេត្តកណ្ដាល ៖ នៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ រ៉េត សុភា ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកវត្ថុតាដកហូតបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន៧កញ្ចប់ (តូច៣កញ្ចប់ ,មធ្យម២​កញ្ចប់ និងធំ២កញ្ចប់) ,ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ិច ,ទូរសព្ទ័ដៃ១គ្រឿង ,កាបូបក្រវ៉ាត់ចង្កេះ១សម្រាប់ដាក់ថ្នាំញៀន និងសម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញផ្នែក ប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមុខសញ្ញាកំពុងជិះម៉ូតូតាមផ្លូវលើខ្នងប្រឡាយ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួន រួចសាកសួរ ត្រួតពិនិត្យ និងឆែកបានរកឃើញថ្នាំញៀនចំនួន៧ ក្នុងនោះកញ្ចប់តូច៣ ,កញ្ចប់មធ្យម២ និងកញ្ចប់ធំចំនួន២កញ្ចប់ ដែលជនសង្ស័យដាក់ក្នុងកាបូបក្រវ៉ាត់ចង្កេះ ។ បន្ទាប់ពីធ្វើការឆែកឆេររួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya