ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យបានឆាបឆេះទីតាំង បន្ទប់ជាងកាត់សក់ និងបន្ទុកជាងជួសជុលលក់ទូរស័ព្ទមួយកន្លែង នៅភ្នំពេញ

អគ្គិភ័យបានឆាបឆេះទីតាំង បន្ទប់ជាងកាត់សក់ និងបន្ទុកជាងជួសជុលលក់ទូរស័ព្ទមួយកន្លែង នៅភ្នំពេញ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទប់ជាងកាត់សក់ និងបន្ទុកជាងជួសជុលលក់ទូរស័ព្ទមួយ កន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ទាំងយប់កាលពីថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ ។

​ មុនពេលកើតហេតុគេងឃើញឮសំឡេងផ្ទុះភ្លាមៗ ក៏ហុយផ្សែងខ្មួលខ្មាញ់បង្កើតចេញជាអណ្ដាត ភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាងកាត់សក់មួយកន្លែង (យីហោប៊ូយហាយឡាយ)យ៉ាងសន្ធោសន្ធៅហើយក៏រាលដាលដល់ហាងលក់ទូរស័ព្ទ នៅជាប់គ្នាខូចខាតសម្ភារៈអស់ជាច្រើន

សមត្ថកិច្ចបានឲ្យដឹងថា​ រហូតមកដល់វេលាម៉ោង២និង៥០នាទីទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់៤គ្រឿងទើបអាចគ្រប់គ្រង់បានដោយស្ថាពរ។  មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ដោយសារឆ្លងចរន្តអគ្គិសនីម្ចាស់បន្ទប់ចេញទៅក្រៅមិនបានបិទកុងតាក់ភ្លើង

បន្ទុបដែលឆាបឆេះនោះមានចំនួន២បន្ទប់ក្នុងនោះបន្ទប់ទី១កន្លែងជាងកាត់សក់អស់ម៉ូតូ ធំ១ គ្រឿងនិងសម្ភារៈខូចខាតទាំងស្រុង បន្ទប់ទី២កន្លែងជួសជុលនិងលក់ទូរស័ព្ទដៃ ខូចខាតសម្ភារៈមួយចំនួននៅខាងក្នុង ចំណែកសំភារះដែលខូចខាតទាំងពីបន្ទប់ មិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនៅឡើយ សមត្ថកិច្ចបានបន្តថាជុំវិញ ករណីអគ្គីភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya