ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅកំពង់ឆ្នំាង

សមត្ថកិច្ចឃាត់ជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង: កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩  កម្លាំងនគរបាល បានដាក់គោលដៅត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និង ធ្វើតេស្តទឹកនោមរកសាធាតុញៀន នៅចំណុចអាងប្អេរ ភូមិសាស្ត្រភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង។

ដោយបានត្រួតពិនិត្យធ្វើតេស្តទឹកនោម លើមនុស្សចំនួន ១៨នាក់ (ប្រុស) លទ្ធផលពិនិត្យឃើញ មានផ្ទុកសាធាតុញៀន(+)ចំនួន ២នាក់ និងម្នាក់ទៀតបានលាក់ទុកម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ១កញ្ចប់តូច (តែពុំមានផ្ទុកសារធាតុញៀន)។

ជនសង្ស័យទាំង៣ ឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ សៅ សំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២- ឈ្មោះ សេន រុន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្ត កំពង់ធំ ។
៣- ឈ្មោះ ឡាំ ស្រីស្រល់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រងិល ឃុំត្រងិល (ជាអ្នកលាក់ទុកម្សៅក្រាមពណ៌ស ម៉ាទឹកកក) ។

ជនសង្ស័យខាងលើ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋានស្រុកកំពង់លែង និងចំនួន ១៥នាក់ទៀត ពិនិត្យរកពុំឃើញមានផ្ទុកសារធាតុញៀន(-) និងបានធ្វើការអប់រំ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya