ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » បណ្ដាលស្លាប់ ម្នាក់ និងរបួស ៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

បណ្ដាលស្លាប់ ម្នាក់ និងរបួស ៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

កណ្ដាល:   ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ដ បន្តបុកម៉ូតូ បណ្តាលឲ្យរបួសស្រាល ០៤ នាក់ (ប្រុសម្នាក់) និងរថយន្ដខូចធ្ងន់ ០២គ្រឿង ម៉ូតូធ្ងន់ ០១ គ្រឿង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩  ។

មុនពេលកើតហេតុ គេឃើញមានរថយន០១គ្រឿងម៉ាក LEXUS 470 ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2F-8877 បើកបរដោយជន មិនស្គាល់អត្ដសញ្ញាណ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ មកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ដ ម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ប្រភេទសទេសចរណ៍ ពាក់ស្លាកលេខ ភ្នុំពេញ2V-6634 បើកបរដោយឈ្មោះ ចាប សុខី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះសុង គន្ធា ភេទស្រី អាយុ ២៧ឆ្នាំ និងឈ្មោះសុង ចាន់ធី មានទីលំនៅភូមិជាមួយគ្នា (របួសស្រាលស្រាលទាំង០៣នាក់) ដែលបើកបរទិសដៅផ្ទុយគ្នា ហើយរថយន្ត LEXUS 470 បានរេចង្កូតមកឆ្វេងដៃ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1GP-4566 បើកបរដោយឈ្មោះ ចាន់ ស៊ីដេត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មានអ្នករួមដំណើរ០១នាក់ ឈ្មោះប៊ុន សារ៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធមានទីលំនៅភូមិជាមួយគ្នា បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ របួសស្រាល ភា្លមៗនោះ អ្នកបើករថយន្តបង្ក បានរត់គេចបាត់។

សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ផ្លូវគោក ចុះមកដល់រួចធ្វើការវាស់វែង ម៉ូតូចំនួន០១គ្រឿង រថយន្តចំនួន០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya