ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ពលករខ្មែរម្នាក់ ស្លាប់ និង១៤នាក់រងរបួសធ្ងន់ស្រាល ករណីគ្រោៈថ្នាក់ចរាចរណ៌ នៅបន្ទាយមានជ័យ

ពលករខ្មែរម្នាក់ ស្លាប់ និង១៤នាក់រងរបួសធ្ងន់ស្រាល ករណីគ្រោៈថ្នាក់ចរាចរណ៌ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ​ ​ កាល​ពី​​ ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ មាន​រថយន្តIZUZUមួយគ្រឿង ពណ៏មាសពាក់ស្លាកលេខ១៥១៨ពីបាំងដឹកពលករប្រុស ស្រីទៅបេះផ្លែត្រង៉ែនបានបែកកង់ក្រឡាប់​រថយន្ត​ ដឹក​ពលករ​ខ្មែរ​ បណ្ដាលអោយ​មាន​មនុស្ស​ចំនួន​ ១៥នាក់​ រង​របួស​ធ្ងន់​និង​ស្រាល​ នៅ​ក្នុង​ហេតុការនោៈមាន​ពលករ​ ខ្មែរម្នាក់បានស្លាប់​បាត់បង់​ជីវិត​។
ពលករខ្មែរម្នាក់បានស្លាប់និង១៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោៈថ្នាក់ចរាចរណ៌កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩នៅ​លេី​កំណាត់ផ្លូវ​ជាតិ​មួយ​ ស្ថិត​ក្នុង​តំបន់​ ស្រុក​សយដាវ​ ខេត្ត​ចាន់បុរី​ ប្រទេស​ថៃ​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ នៅ​លើ​ផ្លូវ​ជាតិ​មួយ​ ស្ថិត​ក្នុង​តំបន់​ ស្រុក​សយដាវ​ ខេត្ត​ចាន់បុរី​ ប្រទេស​ថៃ​ក្រោយ​ពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ សមត្ថកិច្ច​ថៃ​ បញ្ជូន​យក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សយដាវ​ និង​មន្ទីរពេទ្យ​ប្រាក់​ប៉ុកក្លៅ​ ខេត្ត​ចាន់បុរី​ ។

សមត្ថកិច្ចមិនទាន់បញ្ជាក់អត្ថសញ្ញាណនិងបញ្ជាក់ថា មកពី ខេត្តណានៅឡើយ ហើយសមត្ថកិច្ចថៃកំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ ដើម្បីប្រគល់សពឲ្យសាច់ញាតិយកមកធ្វើបុណ្យ តាមប្រពៃណី៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya