ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » បុរសជនជាតិចិនម្នាក់ ដឹកសពបងប្រុសទៅតម្កល់ នៅវត្តស្ទឹងមានជ័យដោយខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសជនជាតិចិនម្នាក់ ដឹកសពបងប្រុសទៅតម្កល់ នៅវត្តស្ទឹងមានជ័យដោយខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ ។ ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកព្រូសដឹកសាកសពបងប្រុស ដែលជាជនជាតិចិនដូចគ្នា មកទុកនៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យ ។

សមត្ថកិច្ចបានអោយដឹងថា សាកសពជនរងគ្រោះមានឈ្មោះ HU GENHAE ភេទប្រុស កើតឆ្នាំ១៩៧៥ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ ។

ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង២និង៣០ នាទីយប់ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដំបូងឡើយជនរងគ្រោះបានកើតមានអាការៈឈឺក្បាលខ្លាំង ជំងឺធ្វើទុក្ខឡើង ពិបាកទ្រាំក៏បានតេទូរសព្ទហៅប្អូនប្រុសដែលជាជនជាតិចិនដូចគ្នា មកទទួលពីផ្ទះនៅចំណុចផ្លូវ២០០៤ ដើម្បីយកទៅមន្ទីរពេទ្យរុស្ស៊ី លុះដល់មន្ទីរពេទ្យហើយនោះត្រូវបានក្រុមគ្រូពេទ្យពិនិត្យទើបដឹងថា ស្លាប់បាត់ទៅហើយ ។ ក្នុងនោះដោយសារតែមិនដឹងថាត្រូវយកសាកសពបងប្រុសទៅទុកនៅទីណា ទើបប្អូនប្រុសដែលជាជនជាតិចិនរូបនោះ បានដឹកសពបងប្រុសតាមរយៈរថយន្តព្រូស មកទុកនៅសាលតម្កល់សពនៅក្នុងវត្តស្ទឹងមានជ័យ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យ ដោយបានបញ្ជាក់ថា សាកសពជនរងគ្រោះគឺបានស្លាប់ដោយសារតែជំងឺទឹកនោមផ្អែម ខ្លាញ់រុំបេះដូង និងលើសឈាម ។  សាកសពខាងលើ កំពុងតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំដឹកយកទៅកាន់ប្រទេសដើមកំណើតធ្វើបុណ្យផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya