ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៥២ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់ផ្ទះខាងលើមានឈ្មោះ ជ្រុង វិច្ចរ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះខាងលើ ។
សម្តីលោកអធិការខណ្ឌសែនសុខ ម៉ក់ ហុង បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ទៅស្រុកកំណើតដើម្បីសែនចូលឆ្នាំចិន ស្រាប់មកដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋរាយការណ៍ពេលនោះលោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកបាញ់ពន្លត់ ទើបមិនបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋជិតខាងនោះ ៕