ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ នៅមុខ​ផ្ទះ ​

ក្រុមចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ នៅមុខ​ផ្ទះ ​

ភ្នំពេញ ៖ កាល​ព​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ឡាំ ប៊ុនថន ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​មុខផ្ទះ​របស់ខ្លួន ខណៈ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មកពី​ភ្នំពេញ រួច​ឈប់​នៅមុខ​ផ្ទះ​គោះទ្វារ​ឲ្យ​អ្នកផ្ទះ​បើកទ្វារ ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់មក​បាញ់​ចំ​គល់​ដោះ​បណ្តាល ឲ្យ​ស្លាប់​ភ្លាមៗ រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទាំង​២​នាក់​បាត់ស្រមោល ។​
​ជនរងគ្រោះ​មានឈ្មោះ សេង ប៊ុន​ថា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ធំ ម៉ាក​Duke ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-7119 ។ ចំណែក​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ក្រោយពេល​បាញ់​ប្លន់​យក​ម៉ូតូ​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​គេចខ្លួនបាត់  ។​
​បន្ទាប់ពី​មានការ​រាយការណ៍​អ្នក ក្រុមគ្រួសារ​ជនរងគ្រោះ​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចាត់​កម្លាំង ចុះទៅ​កន្លែងកើតហេតុ​និង​ស្រាវជ្រាវ​តាមរក​មុខសញ្ញា​ជនសង្ស័យ​ប្លន់ ប្រដាប់អាវុធ​ទាំង​២​នាក់មក​ផ្តន្ទាទោស​តាមច្បាប់ ។​
​ក្រោយ​កើតហេតុ​បន្ទាប់ពី​សមត្ថកិច្ច ជំនាញ​ធ្វើ​កោសល្យវិច័យ​សាកសព​ជនរងគ្រោះ​រួច​សមត្ថកិច្ច​បានប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya