ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រំលោភ​ប្អូនថ្លៃ អាយុ​១០​ឆ្នាំ ទៅ​តុលាការ ​

រំលោភ​ប្អូនថ្លៃ អាយុ​១០​ឆ្នាំ ទៅ​តុលាការ ​

កំពង់ស្ពឺ ៖ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤  ជន​ល្មោភកាម ដែល​បានធ្វើ សកម្មភាព​ដ៏​ថោកទាប ចាប់រំលោភ​ប្អូនថ្លៃ របស់ខ្លួន អាយុ​១០​ឆ្នាំ ត្រូវបាន​កម្លាំង​នគរ បាល​ស្រុក​សំរោង​ទង ចាប់ខ្លួន ហើយ​រៀបចំ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ។​
​ជនសង្ស័យ​រូបនេះ បាន ចាប់រំលោភ​ប្អូនថ្លៃ​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃ ទី​២៧ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងផ្ទះ របស់ខ្លួន នៅ​ភូមិ​ត្រញំង​កែស ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ រួចហើយ​ក្មេង ស្រី​រងគ្រោះ បាន​រៀបរាប់​ពី​ដំណើរ​រឿងនេះ ដល់​បងស្រី​របស់ខ្លួន ដែលជា​ប្រពន្ធ​ជន សង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់ ខ្លួន​តែម្ដង ។​
​កាលពី​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៤ ជន សង្ស័យ អ៊ុន ណា​វុ​ធ អាយុ​២៤​ឆ្នាំ បាន​ហៅ ក្មេងស្រី​រងគ្រោះ ឈ្មោះ​អ ស ណ ដែលជា ប្អូនថ្លៃ​របស់ខ្លួន អាយុ​ទើបតែ​១០​ឆ្នាំទៅ ជួយ​មើល​កូន ស្រាប់តែ​ឆ្លៀតឱកាស​ក៏​ចាប់ រំលោភ​ក្មេងស្រី​រងគ្រោះ រហូត​បានសម្រេច​។​
​ក្រោយ​ដឹង​រឿងរ៉ាវ​អស់ហើយ បងស្រី ក្មេងស្រី​រងគ្រោះ ក៏បាន​រាយការណ៍​ជូន​សមត្ថ កិច្ច​ចុះមក​ចាប់ខ្លួន ប្ដី​កាលពី​វេលា​ម៉ោង​១១ យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya