ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ ​លោក លី សារី កំពុង​ល្បីឈ្មោះ ជា​មេក្លោង​ធំ​នៃ​អំពើពុករលួយ និង​សំណង់​ល្មើសច្បាប់​ ​

ប្រធាន​មន្ទីរ​ ​លោក លី សារី កំពុង​ល្បីឈ្មោះ ជា​មេក្លោង​ធំ​នៃ​អំពើពុករលួយ និង​សំណង់​ល្មើសច្បាប់​ ​

បន្ទាយមានជ័យ​ ៖ ​កាលពីដើម​ខែមករា ឆ្នាំ ២០១៤ នេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង  បាន​កោះហៅ​មន្ត្រី ៧-៨​នាក់ នៅ​ខេត្តបន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករ​លូ​យ​ ​រហូតដល់​មានការ​ឃាត់ខ្លួន​មន្ត្រី​មួយចំនួន​ថែមទៀត ។​ ​ជាពិសេស​ ​លោក​លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​ ​ជា​មេក្លោង​ធំជាងគេ​  ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​នេះ ។​
​តាម​ប្រភព​អះអាង​ទៀតថា នៅក្នុង​ចំណោម​មន្ត្រីៗ​ទាំងនោះ គេ​បាន​សង្កេតឃើញថា មានតែ លី សារី  ម្នាក់​គត់​ដែលជា​មេក្លោង​ធំ​ល្បីឈ្មោះ រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ និង​មាន​ខ្នងបង្អែក​ក្រាស់ រឹងមាំ​ជាងគេ​ដែរ ហើយ​បើ​មេ​ជំនាញ លី សារី មិន​ស៊ី​ញ៉េ​ទេនោះ ហេតុម្តេច​ក៏​សំណង់​ខុសច្បាប់​ទៅ​កើត​ព្រោងព្រាត ទៅ​កើត ! ។​
​ពាក់ព័ន្ធ​ជុំវិញ​រឿង​សំណង់​ខុសច្បាប់ ប្រជាពលរដ្ឋ ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​បុគ្គល លី សារី ថា តាំងពី​អាណត្តិ​ប្រធាន​មន្ទីរ​មុនៗ ខេត្តបន្ទាយមានជ័យ មិនមាន​សំណង់​ខុសច្បាប់ និង​ចុះហត្ថលេខា​ផ្តេសផ្តាស​យ៉ាង​អនាធិបតេយ្យ​នោះទេ ។ ផ្ទុយទៅវិញ​តាំងពី លី សារី  ធ្វើជា​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ កាលណា​មក បាននិងកំពុង​ធ្វើឱ្យ​ខេត្ត​នោះ កើតមាន​សំណង់​ខុសច្បាប់​អនាធិបតេយ្យ ច្រើនឡើងៗ រីក​ដូច ផ្សិត​ព្រោង ព្រាត ដោយ​គេ​គិតថា ដោយសារ​គិតតែ​លុយ រហូត​មាន​ដល់​មានរឿង​ធំ​បែប​អនាធិបតេយ្យ​នេះ​កើតឡើង ។​
​ករណី​ដែល​គេ​ដាក់​ការសង្ស័យ​ទៅលើ​ ​លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុង​ល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាងខ្លាំង​ជាងគេ​នេះ​យ៉ាង​ឥត​សំចៃ​នេះ​ ​គឺ​ដោយសារ​ ​លោក លី សារី មាន​ខ្នង​ធំ ហើយ​ក្រាស់​ណាស់ ។​ ​ដែល​កត្តា​នេះ​ ​មជ្ឈដ្ឋាន​នានា​កំពុង​ផ្តោតអារម្មណ៍​ ​ទៅលើ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង អាច​នឹងធ្វើ​អី ឬ​ក៍​ដាក់ទោស​អ្វី ទៅលើ​មន្ត្រី​ទាំងនោះ ព្រមទាំង លី សារី ទៅ​កើត​បើ​គាត់​មាន​លុយ​ក្រាស់ និង​ខ្នងបង្អែក​ធំ​ថ្នាក់​ក្រសួង​នោះ​…​។​
​គួរ​សង្កត់ធ្ងន់ថា ក្នុងចំណោម​មន្ត្រី ៧-៨​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កោះហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករ​លូ​យ​នោះ ត្រូវបាន​គេ​ដឹងថា រួមមាន អ៊ុក កែវ​រតនៈ អតីត​នាយករង​ខុទ្ទកាល័យ សាលាខេត្ត​បន្ទាយមានជ័យ​ខ្សែ​លោក អ៊ុង អឿន អតីត​អភិបាលខេត្ត ។ លោក សោម សុ​ខេន អតីត​នាយក រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​, លោក​លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តបន្ទាយមានជ័យ​, លោក ឃូ ពៅ អភិបាល ស្រុក​ស្វាយចេក​, លោក​មេឃុំ​ស្លក្រាម ស្រុក​ស្វាយចេក និង​មន្ត្រី​សុរិយោដី​ចំនួន ០៣​នាក់​ទៀត ។ ករណី​ជាប់ជុច គឺមាន​តែ អ៊ុក កែវ​រតនៈ ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ឯ​ប៉ុន្មាន​នាក់​ដូច​មានឈ្មោះ ស្ថិតក្នុង​បញ្ជី​ស្រាវជ្រាវ​បន្ត​ចាំ​ប្រជាពលរដ្ឋ​ប្តឹង​បន្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya