ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ដ្រី​យោធា​ម្នាក់ រកស៊ី​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​ ​

មន្ដ្រី​យោធា​ម្នាក់ រកស៊ី​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ខេត្តក្រចេះ​ ​

ក្រចេះ ៖  នៅ​យប់​ថ្ងៃទី​២៨ ខែមករា លោក សន ឈឿង ហៅ​(​ប៉ា​អូ​ខុង​) បាន​នាំ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចំនួន​៦​គ្រឿង ក្នុងនោះ​រថយន្ត​សាំ​យ៉ុង​ចំនួន​៤​គ្រឿង​និង​រថយន្ត​ធុន​ដ្រា​ចំនួន​២ គ្រឿង ចេញពី​តំបន់​ឃុំ​រលួស​មានជ័យ ក្នុងស្រុក​សំបូរ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ សំដៅទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​នោះទេ ។​
​មន្ដ្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​អាជ្ញាធរ​ដែនដី គឺ​សុទ្ធតែ​ស្គាល់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង តួនាទី​ជាម​ន្ត្រី​យោធា​នៅក្នុង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​២០៤ ដែល​កំពុងតែ​យក​តួនាទី​របស់ខ្លួន​មក​ធ្វើការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដ៏ អនាធិបតេយ្យ​ចេញពី​តំបន់​ឃុំ​រលួស​មានជ័យ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ តាមផ្លូវ​ជាតិ​លេខ​៧ ឆ្ពោះទៅ​ស្រុក​ស្នួល និង​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។​
​សកម្មភាព​នៃ​ការដឹកជញ្ជូន ឈើ​ប្រណី​តរបស់​ឈ្មួញ​រូបនេះ គឺ​មិន​ខ្លាចញញើត​ជាមួយ​សមត្ថកិច្ច​ណា​នោះទេ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច គឺ​បានទទួល​លាប​សក្ការៈ​ពី​ឈ្មួញ​ឈើ​រូបនេះ ផ្ទុយទៅវិញ ពេល​ដែលមាន​បញ្ហា​កើតឡើង​ម្តងៗ សមត្ថកិច្ច​បានត្រឹមតែ​ជួយ​សម្រួល​ឡាន​ឈើ របស់​ឈ្មួញ សន ឈឿង​ហៅ​(​អ៊ូ​ខុង​)​តែប៉ុណ្ណោះ ។​
​ប្រភព​បាន និយាយថា លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​)​ជា​មន្ត្រី​យោធា នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៤ ហើយ​ជា​យោធា​ម្នាក់​ដ៏​មាន​សិទ្ធិអំណាច​ខ្លាំង​នៅក្នុង​ខេត្តក្រចេះ ដែល​អាច​យក​តួនាទី​របស់ខ្លួន​មករក​ស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ផ្ទុយ​ពី បទបញ្ជា​របស់​ថ្នាក់លើ ។​
​ក្នុងការ ចេញ​ឈើ​ប្រណីត​របស់​ឈ្មួញ​រូបនេះ គេ​តែងតែ​ឃើញ​វត្តមាន លោក សន ឈឿង តែងតែ​បើករថយន្តរ​បស់​ខ្លួន ទៅ​រត់ការ​ជាមួយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប​ន័​ដែលមាន​តួនាទី​ក្នុងការ ចាប់​បង្ក្រាប​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាពិសេស​គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បើកភ្លើង​ឲ្យ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​បើក​លើ​ដងផ្លូវ​ដោយ​គ្មាន ការចាប់​បង្ក្រាប ។​
សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ក្រចេះ​មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជា ច្រើន ជាមួយ​ឈ្មួញ​ឈើ ឈ្មោះ សន ឈឿង  ដែល​ពាក់​ស្បែក​ខ្លា​ជាម​ន្ដ្រី​យោធា​រកស៊ី​ដឹក ឈើ​ខុសច្បាប់​នេះ ។ យ៉ាងនេះ​ក្ដី លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​មិនអាច​បំភ្លឺ​បានទេ​ជុំវិញ​ករណីនេះ ។ រីឯ​មន្ដ្រី​យោធា​ឈ្មោះ សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) ក៏​មិនអាច​រក​វិធី​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើនេះ បានដែរ​។​
លោក សន ឈឿង គឺជា​មន្ដ្រី​យោធា​នៅ វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៤​ល្បីល្បាញ​ក្នុងការ​រកស៊ី​ដឹកឈើ ប្រណីត​ដោយ​មិន​ញញើត​សមត្ថកិច្ច​ណា​ឡើយ ។ ប្រភព​បន្ដថា ការដែល​លោក សន ឈឿង មិន​ខ្លាច​សមត្ថកិច្ច​ជំនាញ​នោះ ក៏​ព្រោះតែ​ពួក​មន្ដ្រី​ជំនាញ​បានទទួល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​រូបនេះ​ដែល ហើយ​បង្វែរ​ពី​ការចាប់​បង្ក្រាប ទៅជា​មិន​ចាប់​បង្ក្រាប​ទៅវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya