បាត់ដំបង ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ក្នុងសង្កាត់កោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ។
រ៉ាវយ៉ាងស្អេក ស្កះដាក់នៅក្នុងភូមិអន្លង់តាអួរ ភូមិត្វាង និងភូមិកោះអញ្ចាញ ឋិតក្រោមការគ្រប់ គ្រងរបស់លោក ម៉ៅ ប៉េងលី នាយ សង្កាត់ជលផលកោះជីវាំង ហើយអ្នក ប្រព្រឹត្ដល្មើសទាំងនេះត្រូវបង់ប្រាក់មួយ ស្ថាប័នចាប់ពី៥០ម៉ឺនរៀលរហូតដល់ ១លានរៀលក្នុង១ខ្សែទើបអាចដាក់បាន។ក្រោយពីដាក់បានមួយរយៈមក មានថ្នាក់ លើមកពីខេត្ដចុះមកកាប់ចាំងរុះរើអស់ បណ្ដាលឱ្យប្រជាពលរដ្ឋមានការពិបាក ព្រោះម្ដងយកប្រាក់ម្ដងចុះបង្ក្រាប ។
រឿងមន្ដ្រីជលផលយកប្រាក់ពី ប្រជានេសាទខុសច្បាប់នោះគាត់មិនបានដឹងទេ ហើយរឿងចុះបង្ក្រាបគឺត្រូវតែ បង្ក្រាបតែពេលខ្លះមន្ដ្រីដែនដីនាំពង្វាង គេចកន្លែងបទល្មើសក៏មាន ពីព្រោះ យើងមិនអាចស្គាល់ទីតាំងភូមិសាស្ដ្រ ច្បាស់លាស់ដូចអ្នកនៅមូលដ្ឋានទេ។ ពេលនេះរូបលោកជាប់រវល់ប្រជុំបូក សរុបឆ្នាំនៅភ្នំពេញ ក្រោយពីទំនេរនឹងចុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់បន្ដឱ្យដូចភ្លៀងរលឹម ៕