ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ដាក់មង​យក​ត្រី​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ស្រែក​ផ្អើល​ពេញ​ភូមិ​

ដាក់មង​យក​ត្រី​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ស្រែក​ផ្អើល​ពេញ​ភូមិ​

​បន្ទាយមានជ័យ​៖ អ្នកដាក់មង​ក្នុង​ស្ទឹង​ម្នាក់ ប្រទះឃើញ សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់ អណ្តែត​ទឹក​គេ​សង្ស័យថា ជា​ជន​វិកល​ច​រឹក មាន​ស្លៀក​កូនកន្សែង​អត់​មាន​អាវ   ត្រូវ​អ្នកស្រុក​ប្រទះឃើញ ខណៈដែល​កំពុង​រាយ​ម​ង ក្នុង​ស្ទឹង​ក្រោម​ស្ពាន​សែ​សិន ក៏បាន​ស្រែក​ឆោឡោ​ផ្អើល អ្នកស្រុក​ដែល​រស់​នៅក្បែរនោះ មក​ចោមរោម​មើល​ធ្វើ​ឲ្យ​ស្ទះផ្លូវ​ទាំង​កណ្តាល​ថ្ងៃ​។

សាកសពដែលគេប្រទះឃើញអណ្តែតទឹក

ហេតុការណ៍​ភ្ញាក់ផ្អើល ខាងលើនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃទី ២២ ខែមិថុនា​ឆ្នាំ​២០១៣ នៅ​ចំណុច ក្រោម​ស្ពាន​សែ​សិន ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់ អូរ​អំបិល ក្រុង សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។

យោងតាម​ការពិនិត្យ​ជាក់ស្តែង សាកសព​នោះ​មាន​ភិនភាគ មាឌតូច​ស្តើង រាង​ខ្ពស់ មាន​សក់ផ្កាថ្កូវ  និង​មាន​ពុកចង្កា​វែង។​​    ​នៅជាប់​និង​ខ្លួន​សាកសព មានតែ​កូនកន្សែង​មួយ​ខ្លួន​ទទេ​ស្អាត សាកសព​ខាងលើ​ពុំមាន​ន​ណា​ម្នាក់ ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​យោងតាម​សម្តី​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​កន្លែង កើតហេតុ បាន ប្រាប់ថា កាលពី​ថ្ងៃទី​២០ មិថុនា គេ​ឃើញ មាន​បុរស​វ័យ​ប្រហែលជា ៤០​ឆ្នាំ​ម្នាក់​ទំនង ជា​ជន​វិកល​ច​រឹក​បាន​ដើរ ឡើង​ចុះ​នៅ​ម្តុំ​កើតហេតុ ហើយក៏​បាត់​មិនដឹង​ទៅណា​។​
​លុះ​រំលង​បាន​ពីរ​ថ្ងៃ​ស្រាប់តែ មាន​អ្នកដាក់មង​ក្នុង​ស្ទឹង ប្រទះឃើញ​លង់ទឹក​ស្លាប់ ។ ជុំវិញ ករណី​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​របស់​ស្នងការ ខេត្តបន្ទាយមានជ័យ កំពង់តែ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​សព​ដើម្បី​ជូន ដំណឹង​ដល់​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
ដោយ គឹម បូរី​

សកម្មភាពប្រជាពលរដ្ឋចោមរោមមើលសពអណ្តែតទឹក

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya