ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បញ្ឈប់​មុខតំណែង​លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ ​

បញ្ឈប់​មុខតំណែង​លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ ​

កំពង់ឆ្នាំង ៖ នៅ ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៤ បានឃើញ​សេចក្តីប្រកាស​មួយច្បាប់​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ លេខ​០៣២ ប្រ​.​ក / ក​.​ស​.​ក ចុះ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៤ ដោយ​ឯកឧត្តម អ៊ុន រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ខ្លឹមសារ​ថា  ប្រកាស​ស្តីពី​ការផ្អាក​ការងារ​មន្ត្រីរាជការ​។​សម្រេច​ប្រការ​១ -​ផ្អាក​លោក ង៉ាន ណា​នី ពីមុខ​មុខដំណែង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ។ ប្រការ​២- ចាត់តាំង​លោក ងិន ហ៊ុន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង អោយទទួល​ភារកិច្ច​ដឹកនាំ​ការងារ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ជំនួស លោក ង៉ាន ណា​នី ។​ប្រការ​៣ – អគ្គលេខាធិការ​អគ្គាធិការ​នាយក​ខុទ្ទកាល័យ​ប្រធាន​នាយកដ្ឋាន​និតិ កម្ម កសិកម្ម​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រធាន នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ​លោក ង៉ាន ណា​នី និង​លោក ងិន ហ៊ុន ត្រូវអនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ ចុះហត្ថលេខា​នេះ​តទៅ​។​
​ម ន្ត្រី​នៃ​មន្ទីរ​កសិក្ម​ខេត្ត ជាច្រើន​នាក់​បាន​និយាយ​អោយដឹងថា  រឿងរ៉ាវ​ច្រើនណាស់​ដែល​លោក ង៉ាន ណា​នី បានធ្វើ​បំពាន​ច្បាប់​កន្លងមក ដូចជា​រឿង​យក​ប្រេង​របប​ទៅ​លក់ ការ​ពុករលួយ​ក្នុង​ការតំឡើងឋានៈ​អោយ​មន្ត្រីរាជការ​ជា​បក្ខ​ពួក   ស៊ីលុយ​មន្ត្រី​ព្យួរ ការងារ​ទៅធ្វើ​ការ​អង្គការ   ពិសេស​រឿងរ៉ាវ​ទិញស្រូវ​ពូជ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែលជា​រឿង​ធំ  ចម្រុង​ច ម្រះ​ជាងគេ​ជាមួយ​កូនចៅ​ក្នុង​អង្គភាព ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya