ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង ១០នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល ជា៤០ឆ្នាំជាង រស់នៅម្តុំវត្តស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកសេរី១២៥ពណ៌ខ្មៅឆ្នាំ២០១២ គ្មានស្លាកលេខ រីឯរថយន្តដែល ម៉ូតូជនរងគ្រោះបើកបុកនោះ ម៉ាកកាមរីបាឡែនពណ៌ស្ក ពុំចាំស្លាកលេខ។
មុនពេលកើតហេតុ រថយន្តបើកបរ ក្នុងទិសដៅពីលិចទៅកើតហេតុ លុះដល់ចំណុចកើតហេតុ ទំនងជាបត់ចូលផ្ទះម្តុំខាងលើ រីឯម៉ូតូបើកបោះពួយ ស្របទិសជាមួយរថយន្តដែរ បើកបរក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង មើលមិនទាន់ក៏ជ្រុល ទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរង រងគ្រោះដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ រីឯរថយន្តបើកគេចបាត់ ៕