ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
យុវជន២នាក់ចេញពីផឹកស៊ីនៅហាងសម្រាកជួបមិត្តនៅខណ្ឌសែនសុខ បានផឹកស្រាបៀរ២នាក់អស់៤ថូធ្វើឲ្យស្រវឹងជោកជាំ ជិះម៉ូតូយ៉ាងលឿនក៏ជ្រុលទៅបុករនាំងដែកបណ្តាលឲ្យដាច់ក ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់នៅកន្លែងកើតហេតុ ។
ជនរងគ្រោះដែល ដាច់ក្បាលចេញពីខ្លួននោះមានឈ្មោះ យ៉េន រ៉ាមបូ អាយុ២៣ឆ្នាំ ជាសន្និសុខ មានស្រុកកំណើតភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត និងរួមដំណើរម្នាក់ទៀតឈ្មោះ ហៀន ចាន់រស្មី អាយុ១៩ឆ្នាំ មុខរបរសន្តិសុខដូចគ្នា ស្នាក់នៅមជ្ឈមណ្ឌលទួលគោក មានស្រុកកំណើតជាមួយជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកស្លាកលេខកំពត 1D-0175 ។
មុនកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយគ្នានៅហាងយីហោសម្រាកជួប មិត្ត ក្នុងសង្កាត់ភ្នំពេញថ្មី ។ ពេលផឹកស្រាអស់៤ថូរួចហើយក៏បានចេញពីហាងជិះម៉ូតូតាមផ្លូវសហ ព័ន្ធរុស្ស៊ីយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងបើកស្របទិស គ្នាហើយបានជែងម៉ូតូជនរងគ្រោះ និងកៀរធ្វើឲ្យជនរងគ្រោះគេចពីរថយន្តមិនផុតក៏ទៅប៉ះនឹងរនាំង ចែកទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកបរដួលចំរនាំងដាច់ក្បាលចេញពី ខ្លួនចម្ងាយជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ។ ដោយឡែករថយន្តដែលបើកជែង និងជ្រែម៉ូតូជនរងគ្រោះបានបើកគេចបាត់ស្រមោល ៕