កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុច ផ្លូវលំ ក្នុងភូមិត្រញំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។
ប្រភព ពីសាក្សីឈ្មោះ រី រុន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំខាលើ ដែល ជាអ្នកប្រទះឃើញបានបំភ្លឺប្រាប់សមត្ថ កិច្ចថា មុនពេលមានការភ្ញាក់ផ្អើល រូប គេបានបររទេះក្នុងគោលបំណងទៅដឹក ខ្សាច់ លុះដល់ចំណុចខាងលើរទេះរបស់ គេបានកិនថង់បា្លស្ទិកមួយ ហើយរូបគេ មានការសង្ស័យក៏ចុះទៅហែកថង់នោះ មើលក៏ឃើញមានគ្រាប់បែកដៃ២គ្រាប់ នៅក្នុងនោះ ហើយមានការតក់ស្លុតយ៉ាងខ្លាំង ហើយក៏បានរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យផងដែរ។
លោក សំ សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ បានឱ្យដឹងថា គ្រាប់បែកដៃ ចំនួន២គ្រាប់នេះគឺនៅមានគុណភាពនៅឡើយ ទំនងជាអ្នកដែលយកមក បោះចោលនេះបានលាក់ទុកជាយូរមកហើយដែរ ហើយនេះជាប្រភេទគ្រាប់ M67 ៕