ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់ ដោយសារ​មាន​ជំងឺ​

ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់ ដោយសារ​មាន​ជំងឺ​

​ស្ទឹងត្រែង​៖ ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦​មករា​២០១៤​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ដែល​ដេកស្លាប់​ក្នុងផ្ទះ​នោះ​មានឈ្មោះ ឡុង សុ​គុណ អាយុ​៥២​ឆ្នាំ មុខរបរ កសិករ គ្មាន​ទីលំនៅ​ច្បាស់លាស់​និង​មាន​៣​នាក់​រស់នៅ​ភូមិ​រា​ជានុ​កូ​ល ឃុំ -​ស្រុក​-​ខេត្ត ស្ទឹង ត្រែង និង ម្ចាស់ផ្ទះ​ឈ្មោះ អ៊ំ​សា​រុំ ភេទ​ស្រី អាយុ ៥៣​ឆ្នាំ​រស់នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​
​បើតាម​សំដី​របស់​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ំ សា​រុំ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ស្ត្រី​មេម៉ាយ​វ័យ​ណាស់​បានមក​ស្នាក់នៅ​លើផ្ទះ​គាត់​រយៈពេល​៧​ថ្ងៃ​មកហើយ​តែ​ដល់​ល្ងាច​ថ្ងៃទី​២៦​មករា​ក៏​ម្ចាស់ផ្ទះ​បាន​ឲ្យ​លុយ​២០០០០​រៀល​ទៅ​ផ្សារ​ទិញ​ម្ហូប​តែ​ពេល​ត្រលប់​មកវិញ​ឃើញ​មានតែ​បង្អែម​២​ថង់​ផ្ញើ​ម្ចាស់ផ្ទះ​។​លុះ​ដល់ពេល​សំរាក​ដេក​យប់​ក៏​នាំគ្នា​ចូលដេក​ក៏​ស្រាប់តែ​ដល់​ម៉ោង​ប្រហែល​៩​យប់​ម្ចាស់ផ្ទះ​បានឃើញ​គាត់​ដេក​ស្តូក​ក៏​ប្រញាប់ប្រញាល់​ដឹក​ទៅ​មន្ទីរពេទ្យ តែ​ពេលនោះ​ពេទ្យ​ប្រាប់ថា​គាត់​បាន​ស្លាប់​ទៅហើយ​។​
​ក្រុមគ្រួសារ​សាច់ញាតិ​សព​បានបញ្ជាក់​ប្រាប់ថា​គាត់​មក​មិន​ដេញដោល​ដល់​ម្ចាស់ផ្ទះ​ទេ គាត់​ស្លាប់​​ដោយសារតែ​រោគា​រិ៍​របស់គាត់​ហើយ​ម្ចាស់ផ្ទះ​ដែល​ឲ្យ​គាត់​ស្នាក់នៅ​នោះ​នៅ​គ្រាន់តែ​យកបុណ្យ​៕​ដោយ​៖ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya