នាពេលបច្ចុប្បន្ននេះ អាជីពសិល្បៈគឺជាអាជីពមួយដែលកំពុងមានការប្រកួតប្រជែងយ៉ាងក្តៅគគុកដើម្បីទទួលបាននូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ មិនថាក្នុងវិស័យសិល្បៈចម្រៀង ឬខ្សែភាពយន្តនោះទេ ។ លើសពីនេះរូបសម្រស់ និងភាពសិចស៊ីក៏កត្តាសំខាន់ផងដែរ សម្រាប់តារាស្រីៗដើម្បីឈោងចាប់នូវការគាំទ្រពីបណ្តាមហាជនអ្នកទស្សនា ។
មិនថានៅតំបន់អាស៊ី ឬតំបន់អឺរ៉ុប តារាម៉ូដែល ចម្រៀង និងសម្តែង សុទ្ធតែបានបង្ហាញនូវរូបភាពដែលមានលក្ខណៈសិចស៊ីដាក់បង្ហោះតាមអនឡាញ ដើម្បីឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល និងកាន់តែមានភាពល្បីល្បាញថែមទៀត សូម្បីតែបេក្ខភាពបវរកញ្ញា Miss Univers 2014 ដែលតំណាងឲ្យប្រទេសចិនដើម្បីទទួលបាននូវការគាំទ្រកាន់ច្រើននោះ ក៏បានបង្ហោះរូបភាពបែបសិចស៊ីតាមប្រព័ន្ធអនឡាញផងដែរ ។
តាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្តរបស់បរទេសមួយបានឲ្យដឹងថា នាង Yu Da Xiao Jieដែលត្រូវបានគេជ្រើសរើសជាបេក្ខភាពបវរកញ្ញា Miss Universe 2014 តំណាងឲ្យប្រទេសចិន កាលពីពេលថ្មីកន្លងមកនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានបញ្ចេញរូបភាពសិចស៊ី ដែលស្ទើរស្រាតទាំងស្រុងដាក់បង្ហោះតាមប្រព័ន្ធអិនធឺណិត ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីដាក់បង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ រូបភាពនាង Yu Da Xiao Jie ទាំងនេះទទួលបានអ្នកចូលទស្សនារហូតដល់រាប់លាន ទាំងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ ពិសេសមិត្តយុវវ័យ ដែលនិយមចូលចិត្តទស្សនារូបភាពបែបសិចស៊ី ធ្វើឲ្យបុរសមួយចំនួនមានអារម្មណ៍ក្តៅសាច់ក្នុងរដូវរងានេះ និងមានអារម្មណ៍ត្រេកត្រអា ពុះកញ្ជ្រោលរកថាមិនត្រូវផងដែរ ។
ប្រភពបានបន្តថា ក្រោយពីបញ្ចេញរូបភាពបែបស្រើបស្រាលទាំងនេះមក នាង Yu Da Xiao Jieពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាទស្សនិកជន ។ ប៉ុន្តែរូបទាំងនេះគ្រាន់ជាទំរង់បែបសិល្បៈតែប៉ុណ្ណោះ មិនមែនជារូបភាពស្រាតពេញលក្ខណៈនោះទេ ៕