ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » រ៉ែ និង​បរិស្ថាន​នៅ​ភ្នំ​លុង​ ​កំពុង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ ​

រ៉ែ និង​បរិស្ថាន​នៅ​ភ្នំ​លុង​ ​កំពុង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ ​

ព្រះវិហារ​៖ ​ភ្នំ​លុង​ស្ថិតនៅ​ភូមិ​ត្រពាំង​ទទឹម ឃុំ​រម្យទម ស្រុក​រវៀង ខេត្តព្រះវិហារ​កំពុងរ​ង​ការបំផ្លាញ​ធ្ងន់ធ្ងរ​ក្រុម​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដោយ​ប្រើ​កម្លាំង​កម្មករ​រាប់សិប​នាក់​ជីក​កកាយ​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ភ្នំ​លុង​ដែលមាន​សុទ្ធសឹងតែ​រណ្តៅ​ជម្រៅ​ចាប់ពី ៥០​ម៉ែត្រ ទៅដល់​ជិត ១០០​ម៉ែត្រ ឯណោះ ។​មេការ​ដែល​ឈរជើង​ត្រួតត្រា​លើ​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​មានឈ្មោះ ថន​អមដោយ​កម្លាំងចម្រុះ ចេញមុខ​ការពារ​នៅ​ចំណុច​ភ្នំ​លុង​ថែម​ទៀតផង​ទើប​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដាក់​ការ​សន្មត​ថា ជា​សកម្មភាព​ឃុបឃិត​ជីក​រក​រ៉ែ​មាស​ដោយ​ពុំមាន​ច្បាប់ទម្លាប់​។​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​ត្រពាំង​ទទឹម បាន​អះអាងថា​កន្លងមក​មាន​ករណី​បាក់​ដី​ក្នុង​អណ្តូងរ៉ែ មាស​បង្ក​ឱ្យស្លាប់​ជាច្រើន​នាក់​ប៉ុន្តែ​ការស្លាប់​របស់​កម្មករ​ត្រូវបាន​គេ​លាក់បាំង​ដោះស្រាយ​ស្ងាត់ៗ​ដោយ​ពុំ​ទទួល​បានការ​គាំពារ​តាមផ្លូវ​ច្បាប់​ឡើយ ។​ចំណែក​កម្លាំងចម្រុះ​ដែលមាន​នគរបាល​និង​កងរាជអាវុធហត្ថ​ឈរជើង​ការពារ​នៅ​ភ្នំ​លុង​បានធ្វើការ​អះអាងថា ពួកគាត់​មក​តាម​ការ​បញ្ជា​ពី​មេ​តែប៉ុណ្ណោះ​រឿង​អ្វី​ទៀត​គឺ​ពួកគាត់​អត់​បានដឹង​នោះទេ ។ ការថត​យក​រូបភាព​ក្នុង​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​ក៏​ត្រូវបាន​រារាំង​ដោយ​កម្លាំងចម្រុះ​ដែល​ឈរជើង​ការពារ​នៅ​ទីនោះ​ថែម​ទៀតផង​ហាក់​បង្ហាញឱ្យឃើញថា​សក​ម្ម​ភាព​រុករក​រ៉ែ​មាស​របស់​មេការ​ថន​អាចមាន​បង្កប់​នូវ​ភាពមិន​ស្របច្បាប់​រួមទាំង​ប្រើ​កម្លាំង​ការពារ​តាម​ការ​ចំណាយលុយ​ក្រៅ​ផ្លូវច្បាប់​ដើម្បី​ធានា​ដល់​មុខរបរ​ទុច្ចរិត​តែប៉ុណ្ណោះ​។​ទោះបីយ៉ាងណា​មេការ ថន​ដែលជា​ឈ្មួញ​ធំ​ក្នុង​ការធ្វើសកម្មភាព​ជីក​រក​រ៉ែ​មាស​នៅ​ភ្នំ​លុង​ធ្លាប់បាន​អះអាង​តាម​ទូរស័ព្ទ​ថា សូមកុំ​ឱ្យមាន​ការចុះផ្សាយ​ពី​ករណី​ជីក​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​សូម​ទុកពេល​រាប់អាន​គ្នា​វិញ​ល្អ​ជាង បើ​ចុះផ្សាយ​ក៏​អត់​ប្រយោជន៍​ដែរ​។​
​អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុំ ម៉ា​រ៉ា​មិនអាច​សុំ​ទំនាក់ទំនង ដើម្បី​ទទួលបាន​ការបំភ្លឺ​ជុំវិញ​សកម្មភាព​ជីក​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​នេះ​ទេ​។ ទោះបីយ៉ាងណា​មន្ទីរជំនាញ​រ៉ែ  និង​ថាមពល​ខេត្តព្រះវិហារ​គួរតែ​ដឹង​ពី​បញ្ហា​ជីក​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​ដើម្បី​ធានា​ដល់​ការធ្វើ​អាជីវកម្ម​ស្របតាម​បទដ្ឋាន​រដ្ឋបាល​ទើប​អាច​ធានាបាន​លើ​ផលប៉ះពាល់​បរិស្ថាន​រួមទាំង​អាយុជីវិត​កម្មករ​ដែល​ជួប​នូវ​ការរង​គ្រោះ​ដោយ​ប្រការ​ណាមួយ​ដូច​ករណី​បាក់​អណ្តូងរ៉ែ​មាស​នៅ​ខេត្តក្រចេះ​ដែល​តម្រូវឱ្យ​ថៅកែ​ចេញមុខ​ទទួលខុសត្រូវ​លើ​សំណង​ដល់​កម្មករ​ដែល​ស្លាប់​ឱ្យបាន​សមរម្យ​ដើម្បី​ក្រុមគ្រួសារ​អាច​ទទួលយក​បាន ។​
​ប៉ុន្តែ​ករណី​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​ភ្នំ​លុង​ក្នុង​ទឹកដី​ស្រុករ​វៀង​ដែល​ប្រើ​កម្លាំងចម្រុះ​នគរបាល និង​កងរាជអាវុធហត្ថ​ចេញមុខ​ការពារ​ហាក់​បាន​បង្ហាញ​នូវ​សញ្ញា​មិន​ស្របច្បាប់​ដែល​រដ្ឋ​ហាក់​ពុំបាន​គ្រប់គ្រង​លើ​ស្ថានភាព​ជីក​កកាយ​រុករក​រ៉ែ​មាស​ដែលមាន​ទំហំ​នៃ​ផលប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​ដើម្បី​វាយតម្លៃ​បានឡើយ​។ ចំពោះ​ទិដ្ឋភាព​ក្រោម​ការគ្រប់គ្រង​របស់​មេ​ការជីក​រុករក​រ៉ែ​មាស​ក៏​ហាក់​បានបង្ហាញ​ឱ្យឃើញ​តាមរយៈ​ការឃុបឃិត​ប្រើ​អំណាច​កម្លាំងចម្រុះ​ដើម្បី​ការពារ​មុខរបរ​ទុច្ចរិត​របស់ខ្លួន​តែប៉ុណ្ណោះ ។​
​សកម្មភាព​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ​នៅ​ចំណុច​ភ្នំ​លុង​ក្នុងភូមិ​ត្រពាំង​ទទឹម​ឃុំ​រម្យទម ស្រុក​រវៀង ខេត្តព្រះវិហារ​បើ​គ្មាន​ការឃុបឃិត​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ពី​មន្ត្រី​ជំនាញ​ទេនោះ​ក៏​មេ​ឈ្មួញ​ឈ្មោះ ថន​មិន​អាចធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ដោយ​ថែមទាំង​មាន​កម្លាំងចម្រុះ​ការពារ​បាន​នោះឡើយ ។​ស្ថិតក្នុង​តួនាទី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​មានអំណាច​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក អ៊ុំ​ម៉ា​រ៉ា គួរតែ​ដឹង​ពី​ការប្រើ​កម្លាំងចម្រុះ​ខេត្ត​ទៅ​ការពារ​ឱ្យ​ក្រុម​ឈ្មួញ​រុករក​រ៉ែ​មាស​ដោយ​គ្មាន​ការលាក់លៀម​បានឡើយ ។​លើកលែងតែ​អាជីវកម្ម​រុករក​រ៉ែ​មាស​របស់​មេ ការ​ឈ្មោះ ថន​មានការ​ពាក់ព័ន្ធ​រត់កា​រ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ឱ្យ​មន្ត្រី​ថ្នាក់​ខេត្ត​ទើប​អាចធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​ប្រើ​កម្លាំងចម្រុះ​នគរបាល​និង​កងរាជអាវុធហត្ថ​មក​ការពារ​សកម្មភាព​ទុច្ចរិត​បាន​។​
​យើង​រង់​ចាំមើល តើ​លោក​អភិបាលខេត្ត នឹងមាន​ចំណាត់ការ​យ៉ាងណា​? ករណីនេះ កាសែត​អរិយធម៌​មិនអាច ទំនាក់ទំនង​នឹង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​សុំ​ការបកស្រាយ​បានទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya