បាត់ដំបងៈ កាលពីថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០១៤ នៅតាមដង ផ្លូវនាំយកមកសាកសួរ ។
លោក អូន ហ្វៃ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា បន្ទាប់ពីបាន ទទួលពាក្យ បណ្តឹង ពីជនរងគ្រោះកន្លងមក កម្លាំងសមត្ថកិច្ចបាន ចុះស្រាវជ្រាវ ឈានដល់ធ្វើការ ឃាត់ខ្លួនជន សង្ស័យបាន២នាក់ លើកទី១ឈ្មោះ ផល វិចិត្រ ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ សំរោងតាកុក ឃុំសំរោងក្នុងស្រុកឯកភ្នំ បានឃាត់ ខ្លួនបានកាលពីវេលា ម៉ោង៣រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅតាមដងផ្លូវនាំយកមកការិយាល័យជំនាញ ដើម្បីសួរនាំ (ជនដៃដល់ គាស់ផ្ទះលួចម៉ូតូគេ) យកចម្លើយបាន ទើបឈានដល់ទៅចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវគឺឈ្មោះ ការីម វាសនា ហៅទី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ .ឃុំនរា ស្រុកសង្កែ (ជាអ្នកទិញម៉ូតូចោរ) ១គ្រឿង ២៥០ដុល្លារ ។
បន្ទាប់ពីបានសាកសួរចម្លើយរួច ជនសង្ស័យ (ចោរគាស់ផ្ទះ) បានឆ្លើយសារភាពថា ខ្លួនបានគាស់ផ្ទះគេ លួចម៉ូតូបាន ចំនួន២ លើក នៅខែធ្នូ ឆ្នាំ២០១៣ បាន១គ្រឿង និងលើកចុងក្រោយ ខែមករា ឆ្នាំ២០១៤ បាន១គ្រឿងទៀត ដោយអ្នកទទួលទិញ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនខាងលើ ។ ឯជនរងគ្រោះមានឈ្មោះ ស៊ីន ផល្លា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ៕