បាត់ដំបង៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ដោយជនសង្ស័យ បានប្រព្រឹត្តកាប់បំផ្លាញ ដើមស្វាយ អ្នកដទៃចំនួន៩៣ដើម កាលពីចន្លោះម៉ោង៧-៩ថ្ងៃទី២១ខែមករាឆ្នាំ២០១៤ នៅចំណុចទួលជ្រៃ ឃុំបារាំង ស្រុកភ្នំព្រឹក ។
ក្រោយពីបានទទួល ពាក្យបណ្តឹង ជនរងគ្រោះរួចមក និងដោយអនុវត្តតាមបទបញ្ជា របស់លោកព្រះរាជអាជ្ញា នួន សាន សមត្ថកិច្ចបានឃាត់ ខ្លួនពួកគេនៅ វេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ តែម្តង ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖ទី១ឈ្មោះ សយ សុឃឿន ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះសេង ចាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ជាន ហ៊ន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយពីការ ឃាត់ខ្លួន មកជន ស្ស័យបានឆ្លើយសារភាពថា នៅយប់កើតហេតុខ្លួន និងបក្ខពួកពិតជាបាននៅកន្លែង កើតហេតុមែន តែមិនបាន កាប់បំផ្លាញនោះទេ ប៉ុន្តែសាក្សីបានប្រាប់សមត្ថកិច្ចថា ពួកគេទាំង២នាក់ ពិតជាបានកាប់បំផ្លាញ ដើមស្វាយនេះ ពិតប្រាកដមែន៕