ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ក្រុមកម្មកររោងចក្រខាងលើនេះ បានធ្វើកូដកម្មទាមទារ ឲ្យឈ្មោះ ប៊ុនវណ្ណៈ , ឈិន សូនី , អ៊ុន នេត , តុល ផាន់មឿង និងទាមទារលក្ខខណ្ឌការងារ មួយចំនួនទៀត។
កម្មករជិត១៥០០នាក់ ដែលបម្រើការងារ នៅរោងចក្រ ដុងឌូ ស្ថិតក្នុងសួនវឌ្ឍនៈ២ ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានផ្ទុះកូដកម្មដោយសារតែ ថៅកែដេញ សហជីពនៅរោង ចក្រចេញពីការងារ និងទាមទារលក្ខខណ្ឌ ការងារ មួយចំនួនទៀត។
បន្ទាបីមានព្រឹត្តិការណ៍នេះ កើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់តាំង ក្រុមការងារចុះទៅ ដោះស្រាយ បញ្ហានេះផងដែរ ប៉ុន្តែពុំមានលទ្ធផលនោះទេ ៕