ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបរ ដោយជនជាតិចិន និងម៉ូតូបើកបរ ដោយជនជាតិខ្មែរ បណ្តាលឲ្យរបួសធ្ងន់ នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបរ ដោយជនជាតិចិន និងម៉ូតូបើកបរ ដោយជនជាតិខ្មែរ បណ្តាលឲ្យរបួសធ្ងន់ នៅព្រះសីហនុ

ស្រុកព្រៃនប់ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើក បរដោយជនជាតិចិននិងម៉ូតូបើកបរ ដោយជនជាតិខ្មែរ វេលាម៉ោង១កន្លះរសៀលថ្ងៃទី២២តុលា២០១៩ នៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ។

 

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ០១គ្រឿងម៉ាក TRITON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2N-9365 មានទិសដៅពីភ្នំពេញ .ខេត្តព្រះសីហនុ បើកបរដោយជនជាតិចិន (មិនទាន់ស្គាល់ឈ្មោះ) បានបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាកHONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-2050 មានទិសស្របគ្នា បើកបរដោយឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលអោយ ឈ្មោះ កែវ ចន្ធី អ្នកបើកបរម៉ូតូ រងរបួសធ្ងន់។
ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅខេត្តកំពត រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ត នគរបាលបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya