ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បុរសអ្នកលក់ដូងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល ដោយសារខ្យល់គ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសអ្នកលក់ដូងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល ដោយសារខ្យល់គ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ ផ្អើលនេះកើត ឡើងកាលពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ស៊ឹម វណ្ណា ភេទប្រុសអាយុ ៥២ ឆ្នាំមុខរបរ

លក់ដូង ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងខ្មែល ឃុំម្រោម ស្រុក

អង្គរជ័យ ខេត្ដកំពត ។

 

បើតាមប្ដីកូនប្រុសបង្កើតរបស់ជនរងគ្រោមានឈ្មោះ ស៊ឹម លីហ៊ី ភេទប្រុសអាយុ១៩ ឆ្នាំ បានបញ្ជាក់ប្រាប់ សមត្ថកិច្ចថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០ និង ០០នាទីឈ្មោះ ស៊ឹម វណ្ណា (ជនរងគ្រោះ) ត្រូវជាឪពុករបស់ខ្លួន បានចូលដេកធម្មតា ហើយខ្លួនក៏បានឡើងទៅដេកជាមួយឪពុកដែរ លុះដល់វេលាម៉ោង ៦ និង ៣០នាទីព្រឹកខ្លួនបានក្រោកឡើងទៅរៀន ស្រាប់តែមិនឃើញឪពុក ក្រោកទៅលក់ដូងខ្លួនបានឡើងទៅដាស ប៉ុន្ដែដាសមិនក្រោកទើបដឹងថា ឪពុកស្លាប់ ក៏បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗតែម្ដង ។

 

សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុក៏បានទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យខណ្ឌឲ្យចុះ

មកពិនិត្យសាក សពរួចក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ ពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ។ ក្រោយពីពិនិត្យចប់សពគ្រប់ហើយនោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ

ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya