ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ករណីលួច​​ម៉ូតូ នៅភ្នំពេញ ​

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ករណីលួច​​ម៉ូតូ នៅភ្នំពេញ ​

ភ្នំពេញៈ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពេល​កំពុង​ដើរ​តាមផ្លូវ​បន្ទាប់ពី​គេចខ្លួន ​៥​ម៉ោង​ក្រោយ​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ធូ​ដេ​របស់​ជនរងគ្រោះ​ទុក​នៅមុខ​ផ្ទះ​អ្នកជិតខាង​ពុំបាន​ចាក់សោ​រក​ម៉ូតូ​។​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​មុខផ្ទះ​លេខ​១២៧៩​ផ្លូវជាតិ​លេខ​២​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ កឺ ច័ន្ទ​រ៉ាវុធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ​ចាន់​មករា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ (​មុខរបរ​លក់ដូរ​) ។​

​សម្ភារៈ​បាត់បង់​៖​ម៉ូតូ​១​គ្រឿង​ម៉ាក​ធូ​ដេ​ពណ៌​ក្រហម​របស់​ជនរងគ្រោះ​ឈ្មោះ​ចាន់​មករា​។​លោកនាយ​ប៉ុស្តិ៍​ចាក់អង្រែលើ​បានបញ្ជាក់​ពី​ដំណើររឿង​ថា​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​ជនរងគ្រោះ​ឈ្មោះ​ចាន់​មករា​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ធូ​ដេ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​មក​ចត​ទុក​នៅមុខ​ផ្ទះ​ដោយ​ពុំបាន​ចាក់សោ​រក​ម៉ូតូ​។​រួច​បាន​ដើរចូល​ទៅផ្ទះ​របស់ខ្លួន​ដែល​នៅក្បែរ​គ្នា​។​បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរចេញ​ពីក្នុងផ្ទះ​មក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ឲ្យ​ជួយ​ស្រាវជ្រាវ​រក៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya