ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » តុលាការកាត់ទោស បុរសជនជាតិឥណ្ឌា ម្នាក់ ករណីលួចផលិតឱសថក្លែងក្លាយ នៅភ្នំពេញ

តុលាការកាត់ទោស បុរសជនជាតិឥណ្ឌា ម្នាក់ ករណីលួចផលិតឱសថក្លែងក្លាយ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ  លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានលើកយកសំណុំរឿងបុរសជាតិឥណ្ឌាម្នាក់ មានឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) អាយុ៥២ឆ្នាំ មកបើកការជំនុំជម្រះទោស ក្រោមបទចោទលួចផលិតឱសថមិនត្រឹមត្រូវតាមមាត្រា៥៩ នៃច្បាប់ស្ដីពី ស្តង់ដាកម្ពុជា និងបញ្ញត្តិមាត្រា១០ ច្បាប់ស្តីពី ការគ្រប់គ្រងឧសថ។

ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្តកិច្ចបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោយធ្វើកាស្រាវជ្រាវដោយរកឃើញ ទីតាំងចំនួន២កន្លែង កំពុងលួចលាក់ផលិតឱសថ មិនត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។  ជនត្រូវចោទឈ្មោះ រ៉ូយ៉ា បាទិ ត្រូវចាប់ខ្លួនមានមុខរបរជា ម្ចាស់សហគ្រាសផលិតឱសថ ទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងមួយទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូលផ្លូវជាតិលេខ៤។

ឆ្លើយទៅកាន់តុលាការជនសង្ស័យឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) នៅតែអះអាងថា ឱសថដែល សហគ្រាសរបស់ខ្លួនផលិតនេះ គឺគោរពតាមលក្ខណៈបច្ចេកទេសជាឱសថ ត្រឹមត្រូវតាមស្តង់ដា ហើយផ្ទុយពីការចោទប្រកាន់ទាំងស្រុង។

ដោយឡែកតំណាងអយ្យការ បានសម្រេចរក្សារទុកការចោទដោយឥតកែប្រែនឹងបាន ស្នើឱ្យចៅក្រម បន្តឃុំខ្លួនជនត្រូវចោទរូបនេះ ដើម្បីទុកពេលបើកការស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ តាមនីតិវិធី ព្រោះ ជនសង្ស័យជាជនបរទេស។  បញ្ចប់នីតិវិធីសួរដេញដោល ដោយចៅក្រមជំនុំជម្រះ លោក ថានើ ឡេង បានសម្រេចលើកយករឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya