ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » កម្មកររោងចក្រជីនយី ជាច្រើនរយនាក់ ចាប់ផ្ដើមធ្វើបាតុកម្ម បិទកំណាត់ផ្លូវជាតិលេខ៥ ដោយសារ…នៅកំពង់ឆ្នំាង

កម្មកររោងចក្រជីនយី ជាច្រើនរយនាក់ ចាប់ផ្ដើមធ្វើបាតុកម្ម បិទកំណាត់ផ្លូវជាតិលេខ៥ ដោយសារ…នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:  ហេតុការណ៍ផ្ទុះបាតុកម្មបណ្តាលឲ្យស្ទះចរាចរណ៍ចាប់ពីម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ទើបចរាចរណ៍អាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអាជ្ញាធរខេត្ត និងស្នងការនគបាកខេត្តចុះធ្វើការសម្របសម្រួល និងឲ្យកម្មករចូលធ្វើការវិញ ត្រង់ចំណុចភូមិពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មូលហេតុគឺដោយសារតែខាងរោងចក្រជីនយីមិន បានបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន។

ដំណើររឿង៖ ចរាចរណ៍បានកកស្ទះចាប់ពីម៉ោង ៧និង ៣០នាទីរហូតដល់ម៉ោង ១១និង៣០នាទី ថ្ងៃដដែលទើបដំណើរការជាធម្មតាវិញ បន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ច័ន្ទឌឿន និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះធ្វើការសម្រប សម្រួលជួប ជាមួយភាគីខាងរោងចក្រ ជាលទ្ធផលភាគីខាងរោងចក្រ ព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន ដោយចែកជា២ដំណាក់កាល គឺ បើកប្រាក់ខែនៅថ្ងៃទី២៦ ខែតុលា មួយដំណាក់កាលថ្ងៃទី១០ ខែវិច្ឆិកា ទើបបើកមួយដំណាក់កាលទៀតដើម្បីបង្គ្រប់ ។

ការកកស្ទះចរាចរណ៍នេះធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការសម្រួលចរាចរណ៍ជាង ៣គីឡូម៉ែត្រ ផងជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរ ដែលស្ទះចរាចរណ៍ជាង ៤ម៉ោងពួកគាត់មាន ការត្អូញត្អែរពីការធ្វើដំណើររបស់ពួកគាត់ ដោយការខកខានមិនទាន់ពេលវេលា ផងនឹងណាមួយក្រោមកម្ដៅថ្ងៃទៀត។ អ្នកដែលបានធ្វើដំណើរដោយបានកកស្ទះនិយាយថា មិនគួរកម្មករធ្វើបាតុកម្មបិទផ្លូវបែបនេះឡើយ គួរតែធ្វើបាតុកម្ម តែខាងមុខឬ ក្នុងរោងចក្រ ដែលមិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya