ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យជាមនុស្សប្រើសារធាតុញៀន កាប់ស្លាប់ រួចស្រែកថា ហ្នឹងមីស្រីផិតក្បត់ នៅតាកែវ

ជនសង្ស័យជាមនុស្សប្រើសារធាតុញៀន កាប់ស្លាប់ រួចស្រែកថា ហ្នឹងមីស្រីផិតក្បត់ នៅតាកែវ

តាកែវ: នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីមេម៉ាយកូន២ម្នាក់បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជនសង្ស័យបានលួចកាប់ពីក្រោយ ខណ:កំពង់ជិះម៉ូតូទៅផ្សារទិញបន្លែ ស្ថិតភូមិពោធ៏ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។ ស្រ្តីរងគ្រោះឈ្មោះ ហឿង សុខុន អាយុ ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ សែន ហាក់ឡី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផងស្រាប់តែជនសង្ស័យលបកាប់ពីក្រោយ បណ្ដាលឲ្យហូរឈាមស្រោចពេញខ្លូន បន្ទាប់ពីកាប់រួចជនសង្ស័យបានស្រែកថា និងហើយមីស្រីផិតក្បត់រួចក៏ជិះម៉ូតូរត់ចេញទៅបាត់។  សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លូនឃាតករ  រីឯជនសង្ស័យជាមនុស្សប្រើសារធាតុញៀន៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya