ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​ស្ត្រី​ម្នាក់ ចំ​ពីក្រោយ រងរបួស​ធ្ងន់​ ​

ឡាន​បើក​បុក​ស្ត្រី​ម្នាក់ ចំ​ពីក្រោយ រងរបួស​ធ្ងន់​ ​

ប៉ៃលិន ៖ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៤ ខណៈ​ស្ត្រី​ជិះ​ម៉ូតូ​ត្រឡប់មក​ពីយ​កបាយ​ឱ្យ​កម្មករ ត្រូវបាន​រថយន្ត​កូរ៉ូឡា​បុក​ម៉ូតូ​ស្ត្រី​កំពុងតែ​ជិះ ចំ​ពីក្រោយ អូស​៨៥​ម៉ែត្រ បណ្តាលឱ្យ​ស្ត្រី​រងគ្រោះ​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដឹក​យកមក​ព្យាបាល​ភ្លាមៗ ។ ចំណែក​រថយន្ត​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន ។​
​ស្ត្រី រងគ្រោះ​ឈ្មោះ ហាក់ កល្យាណ អាយុ​២៣​ឆ្នាំ មុខរបរ​ដាំបាយ​ឱ្យ​កម្មករ បើករថយន្ត​ដឹក​ដី​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ស្រុកកំណើត​រស់នៅ​ភូមិ​នុំក្រៀប ឃុំ​ព្រៃ​ព្រះ​ស្គា​ច់ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ចំណែក​ជនបង្ក​ហេតុ​ឈ្មោះ ខាយ ណាវី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។​
​មុនដំបូង​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1C-1948 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ពណ៌ ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-6195 បើកបរ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងទិសដៅ​ពី​កើតមក​ទិស​ខាងលិច​បានឃើញ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ក្នុង ល្បឿន​លឿន​បើក​មិន​ប្រយ័ត្ន​ទៅបុក​គូទ​ម៉ូតូ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​អូស ចម្ងាយ​ជាង​៨០​ម៉ែត្រ ។ រីឯ​ស្ត្រី​ខ្ទាត​ដួល​លើ​ទ្រូងផ្លូវ​ចេញពី​ម៉ូតូ​១៥​ម៉ែត្រ​រងរបួស​ធ្ងន់ និង​ម្ចាស់​រថយន្ត​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya