ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារជិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសស្រវឹងរហូត សន្លប់នេះត្រូវបានគេស្គាល់ឈ្មោះ ថន ថា អាយុ២៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិស្តុក ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1S-4568 ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសប្រមឹកស្រានេះបានជិះម៉ូតូម្នាក់ឯងបើកបរ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ទល់មុខផ្សារជិនជូរី បានផ្តួលម៉ូតូ ហើយដេកនៅក្បែរចិញ្ចើមថ្នល់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចស្មានថា បុរសខាងលើត្រូវថ្នាំសណ្តំ ក៏ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។ ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វើសរសៃ និងចាប់ខ្យល់ទើបបុរសនោះដឹងខ្លួនវិញ ៕