កំពង់ឆ្នាំង ៖ បុរម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅភូមិទី១ សង្កាត់ ខ្សាម ក្រុងកំពង់ងឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ ថន ឡៃ អាយុ៣០ឆ្នាំ មានស្រុកកំណើតក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរជាកម្មករសំណង់ ។
ស្ត្រីឈ្មោះ ស៊ុំ ចាន់ថន អាយុ៤២ឆ្នាំ ជាប្រពន្ធ បានប្រាប់អោយដឹងថា នៅមុនពេល កើតហេតុ ប្តីរបស់គាត់មានសុខភាពធម្មតានោះទេ ហើយបានសុំលុយពីគាត់ យកទៅផឹកស្រា ។ ក្រោយមកបានប្រាប់គាត់ជាប្រពន្ធថា ដូចជាឈឺពោះ រួចយកដៃ ឱបពោះរហូត លុះដល់ព្រឹកក៏បានដេកមិនឃើញក្រោក ពេលគាត់ទៅមើលក៏ឃើញប្តីរបស់គាត់ស្លាប់បាត់ទៅហើយ ៗមានឈាមចេញតាមមាត់ទៀតផង ។ ក្រោយពេលកើតហេតុ ក៏រាយការណ៍ទៅសមត្ថកិច្ចអោយមកពិនិត្យ ។ ស្ត្រីជាប្រពន្ធបាននិយាយប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់តែងតែផឹកស្រា ទោះជាហាមឃាត់យ៉ាងណាក៏មិនដែលស្តាប់ដែរ ផឹកឡើងហើមខ្លួនអស់ហើយ ។
សមត្ថកិច្ច បានអោយដឹងថា ក្រោយពីធ្វើការពិនិត្យលើសាកសពនេះ សមត្ថកិច្ចបានសធ្វើការសន្និដ្ឋានថា ករណីស្លាប់របស់បុរសនេះ គឺស្លាប់ដោយសារជំងឺ មិនមែនជាករណីឃាតកម្មនោះទេ ៕ ដោយ៖ នាយក្អែកខ្មៅ