ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម​នេះ និង​អំពី​តម្រុយមិនទាន់ដឹងនៅឡើយ ករណីបុរស​ម្នាក់​ត្រូវ​គេស​ម្លាប់ ដៃជាប់ខ្នោះ ហើយឃាត​ករ​ ដុតសពកម្ទេច​ចោ​ល នៅបាត់ដំបង

ឃាតកម្ម​នេះ និង​អំពី​តម្រុយមិនទាន់ដឹងនៅឡើយ ករណីបុរស​ម្នាក់​ត្រូវ​គេស​ម្លាប់ ដៃជាប់ខ្នោះ ហើយឃាត​ករ​ ដុតសពកម្ទេច​ចោ​ល នៅបាត់ដំបង

ខេត្តបាត់ដំបង​ ៖ នៅរសៀលថ្ងៃទី១៨តុលា ឆ្នំា២០១៩នេះ ស​មត្ថកិច្ចមិនទាន់អះអាង​ពី​មូលហេ​តុ​នៃអំពើ​​​ឃាតកម្ម​នេះ និង​អំពី​តម្រុយនៃ​ក្រុម​ជ​ន​​ដៃដ​ល់​នៅ​ឡើ​យ​ទេ។ សូ​ម្បី​តែ​អត្តសញ្ញាណ​ជន​​រង​គ្រោះ ក៏​មិន​ទាន់​ស្គាល់​ជា​ក់​លាក់​​ដែរ​ ព្រោះ​ពេល​នេះ ​​​កម្លាំក​ម្លាំងជំ​នាញ​កំពុង ស្រាវជ្រាវនៅឡើយ ។ សពបុរសម្នាក់ដែលត្រូវគេ​ស​ម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករបាន ដុតសាក​ស​ពកម្ទេ​ចចោ​ល ដើម្បីបំបាត់ភស្តុតាង​ ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាជ​ន​ជាតិចិន។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា សាកសព​ជាប់​​ខ្នោះដៃ​ ​ដែល​​ត្រូ​វ​ឃាតករព្រួត​គ្នា​សម្លាប់​យ៉ាង​​ឃោ​​រ​​ឃៅ​ ហើយ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​​​ក្បាល​ស្ពាន​​ដង​ទង់ នៅស្រុករតនមណ្ឌល នៅថ្ងៃ​ទី១៧​តុលា ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយ​ក​ដ្ឋាន​​ប​ច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​​​។ លោកស្នងការ​រង​បាន​ប​ញ្ជា​ក់​ថា មូលហេតុ​ដែល​ត្រូវ​បញ្ជូន​​​សា​កសព​នោះ​ទៅ​កាន់​នាយកដ្ឋាន​​​បច្ចេ​កទេស ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បា​ន​​ស​ង្ស័យ​ភាគច្រើន​អាច​ជា​ជនជាតិ​​​ចិន ដោយ​មានការ​ស្នើ​សុំ​ពី​​​ស្ថា​នទូ​ត​ចិន​ ។

​ សាកសព ត្រូវ​បាន​ក្លា​ស្សេ​​​តម្កល់​​ទុ​ក​នៅ​ក្នុង​វត្ត​ស្ទឹ​ង​​មាន​ជ័យ ក្នុងរា​ជធា​នីភ្នំពេញ តាមការស្នើសុំរបស់ស្ថាន​ទូ​តចិន ហើយ​នាយកដ្ឋាន​ប​ច្ចេ​កទេ​ស​នឹ​ង​​ធ្វើ​កោសល្យវិច័យ​បន្ថែ​ម​​ទៀត​។

សូម​បញ្ជាក់​​ថា​ កាលពី​​ថ្ងៃ​ទី​​១៧ ខែតុលា ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លា​ប់​ផ្កាប់​មុខ​ទាំងដៃជាប់ខ្នោះដៃ  ក្រពាត់មក ក្រោយ នៅ​ក្បែ​រ​​ក្បា​ល​ស្ពាន​ដងទង់ ដែល​ស្ថិ​ត​​នៅ​ក្នុ​ងភូមិ​​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​​មណ្ឌល ​។ សាកសព​នោះ​ ត្រូវ​គេ​ដាក់​ខ្នោះ​ជា​ប់​ដៃ​ម​ក​ក្រោយ យក​ថង់​ប្លា​ស្ទិ​​​ក​ច្រ​ក​ក្បាល ហើយ​ ត្រូវក្រុមឃាតករ យ​កភ្លើងដុតឆេះរោលខ្លោចរាងកា​យ​ ស្ទើរ​មើល​​មិ​ន​យល់​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya