ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ឃាត់​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន​ នៅក្រចេះ ​

ឃាត់​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន​ នៅក្រចេះ ​

ក្រចេះ​៖​ កាលពី​វេលា​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ស្រុក​ស្នួល​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ជ្រះ​បាន​បង្ក្រាប​ករណី​រក្សារ​ទុក​-​ជួញដូរ​នូវ​សារធាតុ​ញៀន​នឹង​ឈានដល់​ការ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​វាល​បែក​ពាង​ភូមិ​សំបួរ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​ ​។​

​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ស៊ន អូន (​ហៅ​ក្អូ​ន​) ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ចាប់យក​សម្ភារៈ​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន​:​ម្សៅ​ក្រាម​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​មធ្យម​,​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​,​។​

ដែកកេះ​ចំនួន​១,​ទុយោ​កែរ​ឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១,​ទុយោ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន​១,​ក្រដាស់​អាលុយមីញ៉ូម​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១​សន្លឹក​,​ប្រាក់​ចំនួន​៩០.០០០​រៀល​,​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង​ម៉ាក​VIVO​និង​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ។

​ ជនសង្ស័យ​រួមជាមួយ​សម្ភារៈ​វត្ថុតាង​ត្រូវបាន​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត ​តាម​នីតិវិធី​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya