ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយប្រើហិង្សាវាយទៅស្ត្រីម្នាក់ នៅស្វាយរៀង

ជនសង្ស័យម្នាក់ ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយប្រើហិង្សាវាយទៅស្ត្រីម្នាក់ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរោងដំរី

ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយប្រើហិង្សាវាយទៅស្ត្រីរងគ្រោះដោយមូលហេតុខឹងបាត់ទូរសព្ទ័ មិនដឹងជ្រុះទៅកន្លែងណា ។

ជនសង្ស័យមានឈ្មោះ​ឯម ភាស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ។ ចំណែកស្ត្រីរងគ្រោះមាន ឈ្មោះ សូ វ៉េត អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដោយត្រូវជនសង្ស័យវាយមួយដៃចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ។

មុនកើតហេតុ គេឃើញជនសង្ស័យ ផឹកស្រាស្រវឹង ហើយក៏បានត្រឡប់មកផ្ទះវិញ ដោយអាការមួរម៉ៅ ខឹងបាត់ទូរសព្ទ័ ក៏រករឿងស្ត្រីរងគ្រោះ ក្បែរភូមិជាមួយគ្នា ឈានដល់ប្រើហិង្សាវាយទៅលើស្ត្រីខាងលើបង្កការភ្ញាក់ផ្អើលតែម្ដង ។

ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការនគរបាលស្រុករំដួលដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya