ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » បុរសវ័យចំណាស់ម្នាក់ បានធ្លាក់ពីកៅអីស្លាប់ បន្ទាប់ពីរូបគាត់ទិញសំបុត្រអង្គុយរង់ចាំរថយន្តក្រុង នៅភ្នំពេញ

បុរសវ័យចំណាស់ម្នាក់ បានធ្លាក់ពីកៅអីស្លាប់ បន្ទាប់ពីរូបគាត់ទិញសំបុត្រអង្គុយរង់ចាំរថយន្តក្រុង នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ចំណុចមុខចេឡាផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។ ជនរងគ្រោះឈ្មោះ ម៉ៅ រុន អាយុ៥៨ឆ្នាំ ។

បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីកៅអីស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីរូបគាត់ទិញសំបុត្រអង្គុយរង់ចាំរថយន្តក្រុងទៅខេត្តសៀបរាប ។

មុនពេលកើតហេតុគេឃើញបុរសខាងលើ រួមទាំងប្រពន្ធបានមកទិសសំបុត្រនៅក្នុងក្រុមហ៊ុនភ្នំពេញ ពេញចិត្តដឹកអ្នកដំណើរទៅតាមខេត្តទៅសៀបរាប ក្រោយពីទិញសំបុត្ររួចប្ដីប្រពន្ធខាងលើបាន អង្គុយលើកៅអីដើម្បីរងចាំរថយន្ត ស្រាប់តែអង្គយសុខៗបុរសជនរងគ្រោះបានធ្លាក់ពីលើកៅអីដួលផ្កាប់មុខភ្លាមៗ ពេលនោត្រូវបានប្រពន្ធ និងប្រជាពរដ្ឋដែលនៅទីតំាងកន្លែងកើតហេតុ បានជួយធ្វើចលនាដើម្បីឲ្យដឹងខ្លួនឡើងវិញ តែអកុសលបុរសវ័យចំណាស់ខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ បានប្រាប់ឲ្យថា ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅពេទ្យបាត់ហើយ ហើយក៏មិនដឹងថា ទៅពេទ្យណាដែរ ដោយមិនទុកឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យនោះទេ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya