ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​សេ​១២៥​របួសធ្ងន់​ម្នាក់​ ​

ហ៊ីយ៉ាន់ដាយ​បុក​ម៉ូតូ​សេ​១២៥​របួសធ្ងន់​ម្នាក់​ ​

ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​កម្មករ​មួយគ្រឿង​បាន​ជ្រុល​ទៅ បុក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ រីឯ​ម៉ូតូ​ខូចខាត មួយ​កំណាត់​មុខ ខណៈដែល​រថយន្ត​បង្កហេតុ​បាន​ដឹក​កម្មករ​ចេញពី​រោងចក្រ​។​
​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ នៅតាម​ផ្លូវ​បេតុង បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ណា រ៉ុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ ស្នាក់នៅ​ភូមិ​-​សង្កាត់​កើតហេតុ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ 1BQ-0823 បាន​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ ។​
​តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ បាន​បន្តថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង តាមផ្លូវ​បេតុង​ខាងលើ​ពី​ត្បូង​ទៅ​ជើង ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​កូរ៉េ ពណ៌​ខៀវ ចំណុះ​១,៥​តោន ពាក់​ស្លាក​លេខ ឃ ៩៤៩១​ភ​.​ព​២ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បាន​ដឹក​កម្មករ​ចេញពី​រោងចក្រ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​បត់​ទៅ​ជើង ស្រាប់តែ​ជ្រុល​ទៅបុក ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ដាច់​កង់ រថយន្ត​ខាងស្តាំ​ទៅមុខ​លេង​រួច ។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ តែ​ត្រូវ​សាច់ញាតិ​បងប្អូន​ដឹកយក​ទៅ​ពេទ្យ​មុន បាត់ ។​
​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕ ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya