ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ឡានបើកលឿនបុកទ្វារ និងរបងផ្ទះលក់គ្រឿងសង្ហារឹមបាក់ខ្ទេច បណ្តាលឲ្យរបួស៤នាក់ មានស្ត្រីពពោះម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ឡានបើកលឿនបុកទ្វារ និងរបងផ្ទះលក់គ្រឿងសង្ហារឹមបាក់ខ្ទេច បណ្តាលឲ្យរបួស៤នាក់ មានស្ត្រីពពោះម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះ លក់គ្រឿង សង្ហារឹមយីហោ “បាយ័នលក់គ្រឿងសង្ហារឹម” នៅលើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មនុស្សប្រុសស្រី៤នាក់ បានរងរបួស ក្នុងនោះមានស្ត្រីម្នាក់ពពោះសន្លប់ស្ដូក ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះយកចេញពីក្នុងរថយន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរថយន្តកាមរីមួយគ្រឿង បើកបោះពួយក្នុងល្បឿន មកដល់ផ្លូវកោង មិនប្រយ័ត្ន ស្រាប់តែបួងចង្កូតជ្រុលឡើងទៅបុកទ្វារ និងរបងផ្ទះលក់គ្រឿងសង្ហារឹមពេញទំហឹង រថយន្តមិនទាន់អស់ល្បឿន បានផ្លោងខ្ទាតទៅបោកផ្ទប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវទៀត បណ្ដាលឲ្យ របងផ្ទះ បាក់ ខ្ទាត រប៉ាត់រប៉ាយ ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតខ្ទេចស្ទើរទាំងស្រុង។

មុនកើតហេតុ គាត់បើករថយន្តមក ចតលើចិញ្ចើមផ្លូវ រង់ចាំដឹកភ្ញៀវ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត (ពុំមានស្លាកលេខ ) បើកបរដោយយុវជនម្នាក់ និងមានមនុស្សប្រុសស្រី៣នាក់ទៀតជា អ្នករួមដំណើរជាមួយ បានបោះពួយក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ ផ្លូវកោង រថយន្តមិនបានបន្ថយល្បឿន ស្រាប់តែបួងចង្កូតជ្រុលទៅបុកទ្វារផ្ទះលក់គ្រឿងសង្ហារឹមយីហោ “បាយ័នលក់គ្រឿងសង្ហារឹម” ពេញទំហឹងតែម្ដង បណ្ដាលឲ្យ បាក់ទ្វារ និងខូចខាតសម្ភារៈតុទូ គ្រឿងសង្ហារឹម អស់មួយចំនួនផងដែរ។

ប្រភពដដែលបន្តថា ពេលនោះ រថយន្តបង្កនៅមិនទាន់អស់ល្បឿន បានបន្តទៅបុកទម្លុះ របងថ្ម បណ្ដាលឲ្យ ប្រេះស្រាំ និងបាក់រប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្តក៏បានវិលខ្ទាតទៅបោកផ្ទប់ជាប់របាំងថ្មពុះចែកផ្លូវទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចស្ទើរទាំងស្រុង បើកទៅមុខលែងរួច និងហូរហៀរប្រេងម៉ាស៊ីនពេញផ្លូវ ចំណែកមនុស្សប្រុសស្រីចំនួន៤នាក់ រងរបួស (ក្នុងនោះស្ត្រីម្នាក់ មានផ្ទៃពោះ បានរងរបួសធ្ងន់ជាងគេ សន្លប់ស្ដូកស្ដឹងក្នុងរថយន្ត ) ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកខាងក្រៅ ហើយជួយលាបប្រេងខ្យល់ និងប្រេងកូឡា ជាការសង្គ្រោះបឋមសិន ចំណែកអ្នករបួសប្រុសស្រី២នាក់ទៀត រង់ចាំហៅកង់បីឥណ្ឌា មកដឹកទៅលាងរបួសផងដែរ។

ក្រោយមកគេឃើញយុវជនម្នាក់ ជាអ្នកបើករថយន្តបង្ក ដែលរងរបួសបែកចិញ្ចើមខាងស្ដាំ បានបើកទ្វារចូលក្នុងរថយន្ត រកមើលរបស់ទ្រព្យមានតម្លៃរបស់ខ្លួន ហើយឃើញមានរថយន្តព្រូសមួយគ្រឿងទៀត ដែលជាមិត្តភក្កិបានបើកមកដល់ ហើយយុវជននោះក៏ចេញពីក្នុងរថយន្តបង្ក រត់ឡើងរថយន្តព្រូសនោះ បម្រុងបើកចេញពីកន្លែងកើតហេតុ តែត្រូវបាន ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះនាំគ្នាឃាត់មិនអោយបើកចេញទៅណាឡើយ ហើយឃាត់ម្ចាស់រថយន្តបង្ក ចេញមកខាងក្រៅ ដើម្បីដោះស្រាយគ្នាសិន ទើប​បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ ទន្លេបាសាក់ ចុះមកជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ និងពិនិត្យមើល ទ្រព្យសម្បត្តិ មានតម្លៃរបស់ស្ត្រីរងគ្រោះ និងទាក់ទងហៅ រថយន្តសង្គ្រោះមក ដឹកអ្នករបួសផងដែរ។ រថយន្តគិលានសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល ហុងហាក់ បានមកដល់ ហើយបានពិនិត្យ និងលើកស្ត្រីពពោះឡើងរថយន្ត សង្គ្រោះ រួចបំពាក់ អុកស៊ីហ្សែន ស្រាប់តែអ្នករបួសប្រុសស្រី២នាក់ទៀត ដែលជិះកង់បីឥណ្ឌានោះ ក៏ឡើងរថយន្តសង្គ្រោះជាមួយគ្នាដែរ ទើបសមត្ថកិច្ចប្រគល់កាបូបរបស់ស្ត្រីពពោះ ទៅអោយ យុវជនដែលរបួសស្រាលនោះរក្សាទុកវិញ ហើយរថយន្តសង្គ្រោះក៏ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែម្ដង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya