ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បង្ក្រាបទីតាំងអាជីវកម្មមួយកន្លែង ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ នៅភ្នំពេញ

បង្ក្រាបទីតាំងអាជីវកម្មមួយកន្លែង ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ នៅភ្នំពេញ

ភ្នំពេញ​៖​ បង្ក្រាបជាក់ស្តែងទីតាំងអាជីវកម្ម​ មួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ​ កាលពី​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្ទះលេខ​7Eo ផ្លូវលេខ១៧២​ ភូមិ១០​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

ជាក់ស្តែងនៅទីតាំងអាជីវកម្ម​ មួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និង បង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក”។ ក្រោយចុះពិនិត្យជាក់ស្តែងបានរកឃើញថា​ ទីតាំង ខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមានបង្ហាញនូវផ្ទាំងរូបភាពអាសអាភាសជាច្រើនផ្ទាំង ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ ដែលមិនទាន់ប្រើមួយចំនួនធំផងដែរ។

ប្រតិបត្តិការនេះដែរ​ គណៈកម្មការបានសម្រេចធ្វើការដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោម៖ ១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង។ ២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកប អាជីវកម្មវិញបាន។ ៣-មិនអនុញ្ញាឲ្យដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ ដល់សីលធម៌សង្គម។ ៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទ ល្មើសផ្សេងៗ។ ក្រៅពីសំភារៈខាងលើនេះ​ គណៈកម្មការ​ពុំបានដកហូតសំភារៈផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និងបានឲ្យម្ចាស់ទីតាំងខាងលើធ្វើការផ្តិតមេដៃលើកំណត់ហេតុផងដែរ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya