ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ធុន​ដ្រា​បុក​ស្មាស់​វី អូស​ជាង​១០០​ម៉ែត្រ ស្លាប់​ម្នាក់ ​

ធុន​ដ្រា​បុក​ស្មាស់​វី អូស​ជាង​១០០​ម៉ែត្រ ស្លាប់​ម្នាក់ ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ខណៈ​កំពុងបើក​ម៉ូតូ​ត្រូវ រថយន្ត​ធុន​ដ្រា​បើក​បុក​អូស​ជាង​១០០​ម៉ែត្រ ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ស្តុ​ប​សណ្ឋាគារ​ឡុង​ប៊ិច​ប្លា​ហ្សា តាម​បណ្ដោយ​ផ្លូវ​២៨៩ កែង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ  រងគ្រោះ​ឈ្មោះ ម៉ូ​វ ស៊ា​ង​ឡាយ អាយុ​២៦​ឆ្នាំ ។​
​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី​មួយគ្រឿង ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-5971 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥២៨ ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​បំណង​ឆ្លង​ស្តុ​ប​សណ្ឋាគារ​ឡុង​ប៊ិច​ប្លា ហ្សា ខណៈនោះ​ក៏ មាន​រថយន្ត​ម៉ាក​ធុន​ដ្រា​មួយគ្រឿង​ពណ៌​ស តែ​មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង អូស​ម៉ូតូ​ទាំង​អ្នកបើក​ចម្ងាយ ជាង​១០០​ម៉ែត្រ ទើប​ម៉ូតូ​ខ្ទាត​ចេញពី​មុខ​រថយន្ត ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​តែម្ដង​។
​ក្រោយពេល​កើតហេតុ រថយន្ត​សាមុយ​បានមក​ដឹក​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​នៅពេលដែល​ដល់​មន្ទីរពេទ្យ​ជន រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ និង​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ការស្រាវជ្រាវ​រក​រថយន្ត​បង្ក​ខាងលើនេះ​មក​ដោះស្រាយ​តាម​នីតិ វិធី​ច្បាប់​។ ចំពោះ​សព​ជនរងគ្រោះ​ខាងលើនេះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅឱ្យ​ក្រុម គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya