ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្លាប់​មនុស្ស​១១​នាក់​ និង​របួស​៣០​នាក់​នៅ​ខេត្តកំពង់ធំ ​

ស្លាប់​មនុស្ស​១១​នាក់​ និង​របួស​៣០​នាក់​នៅ​ខេត្តកំពង់ធំ ​

 

កំពង់ធំ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៩​នាក់​បាន​ស្លាប់ និង​២៩​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​ជន​មិន​ស្គាល់មុខ​បាន​គប់​គ្រាប់បែកដៃ​ចូលក្នុង​ហ្វូងមនុស្ស​ជា ច្រើន​ដែល​កំពុង​រាំរែក​ក្នុង​ពិធី​ចូល​រោងការ​កូនកំលោះ​ក្រមុំ  កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ជាំ ឃុំ​ត្រពាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេ​ត្ក​កំពង់ធំ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន ស្លាប់​បន្ទាប់ពី​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រមទាំង​៣០​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ។
​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​លំនៅឋាន​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ​មាន រៀបចំ​ពិធី​រៀប​មង្គលការ​កូនកំលោះ​ក្រមុំ ចាប់ពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ ម្ចាស់​កម្មវិធី​បានរៀបចំ​ពិធី​ចូល​រោង ហើយ​ពេលយប់​ដាក់​ធុងបាស់​រាំលេង​កម្សាន្ត រហូតដល់​ម៉ោង​១១​និង​២៥​នាទី​យប់ ដែលមាន​អ្នក​ចូល​រាំរែក​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​។ ពេល​កំពុង​សប្បាយ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះឡើង​ដោយ​ជន​មិន​ស្គាល់មុខ​គប់​គ្រាប់បែកដៃ​ចំ​កណ្តាល ហ្វូងមនុស្ស​ដែល​កំពុង​រាំ ទើប​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នៅក្នុង​ថ្លុកឈាម ។​
​សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន ជុំវិញ​ការ​គប់​គ្រាប់បែកដៃ​នេះ​ទេ​។ គេ​មិនដឹងថា បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ​។ ប៉ុន្តែ​អ្នកជិតខាង​ខ្លះ​សង្ស័យថា អាចជា​រឿង​បញ្ហា​ស្នេហា​ត្រីកោណ ។ ទោះជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ​និង ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ សូម​ឲ្យ​សមត្ថកិច្ច​ដុតដៃដុតជើង​វែកមុខ​ឃាតករ​នោះ​ឲ្យ​បាន​លឿន​បំផុត ដោយ​ចង់ដឹងថា មកពី​មូលហេតុ​អ្វី​៕ ដោយ​៖ សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya