ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅកំពង់ធំ

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូ០២គ្រឿង។

ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ស្លាកលេខកំពង់ចាម 1J-5252 បើកបរដោយឈ្មោះ ម៉េត ឃួន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ យកកូនទៅមន្ទីរពេទ្យ អ្នកបើកបរ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ (បន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ)។

វត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហម ឈ្មោះ ម៉េត ឃួន បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូវេវ ពណ៌ ខ្មៅ គ្មានស្លាកលេខ ដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវផ្ទុយគ្នា។  សពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya