ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ កម្មកររោងចក្រកាត់ដេរតៃអ៉ីហ្សី ទាមទារ ៤ចំណុច

ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ កម្មកររោងចក្រកាត់ដេរតៃអ៉ីហ្សី ទាមទារ ៤ចំណុច

(ពោធិ៍សាត់)៖  នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ កម្មករ-កម្មការិនី រោចក្រកាត់ដេរតៃអ៊ីហ្សី ស្រុកក្រគរ ជាច្រើននាក់ផ្ទុះការការតវ៉ា និងបិទផ្លូវជាតិលេខ៥ ដោយទាមទារនូវលក្ខខណ្ឌចំនួន ៤ចំណុច។

លក្ខខណ្ឌ ៤ចំណុចដែលក្រុមកម្មករ-កម្មការិនី ទាមទារនោះរួមមាន ទី១៖ រោងចក្រមិនទាន់បើក លុយដំណាច់ឆ្នាំ, ទី២៖ ឲ្យមានលុយ ABC (ផ្តាច់ ABC ឲ្យមួយថ្ងៃ៥០០រៀល), ទី៣៖ លុយ ៥ភាគរយ (លុយអតីតភាព) និងទី៤៖ អង្ករមួយខែ ១៥គីឡូ តែមិនទាន់បើកឲ្យ៥ខែហើយ។

សម្រាប់ការតវ៉ានេះ រហូតមកដល់ម៉ោងជាង ៣រសៀលថ្ងៃទី១២ ខែតុលានេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះមកអន្ដរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហា ប៉ុន្ដែជំហ៊ានដំបូងលោកស្នើឲ្យក្រុមកម្មករ បើកចរាចរណ៍ឡើងវិញ ដើម្បីកុំឲ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

រហូតដល់ម៉ោង០៣៖៣០នាទីរសៀល ក្រុមកម្មករទាំងអស់ក៏បានយល់ព្រមតាមលោកអភិបាលខេត្ត ដោយរំសាយគ្នានៅថ្ងៃនេះ ហើយណាត់ជួបគ្នាម្ដងទៀត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីធ្វើការដោះស្រាយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya