ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ជនជាតិ​អង់គ្លេស​ម្នាក់​ ដេកស្លាប់ក្នុងផ្ទះ នៅភ្នំពេញ

ជនជាតិ​អង់គ្លេស​ម្នាក់​ ដេកស្លាប់ក្នុងផ្ទះ នៅភ្នំពេញ

ភ្នំពេញ: កាលពី​យប់​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៩​  យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​អង់គ្លេស​ម្នាក់​ ស្លាប់​ដោយ​ជំងឺ​បេះដូង​ និង​ទឹក​ដក់​ខួរក្បាល​ នៅ​ចំណុច​ផ្ទះ​លេខ​១១២​ ផ្លូវ​៣៦៩​ ភូមិ​អូរ​អណ្តូង ​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ CARROLL​ CHRISTINE(​ការ៉ូ​ស​ គ្រី​ស្ទី​ន​)​ ភេទ​ស្រី​ កើត​ថ្ងៃ​ទី​១៨​ -​មក​រា​ ឆ្នាំ​១៩៤៣​ ជនជាតិ​អង់គ្លេស​មុខរបរ​នៅផ្ទះ​ ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ថ្ងៃ​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុ​ម្ភ:​ ឆ្នាំ​២០១៩​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​តាម​ការ​បំភ្លឺ​របស់​ប្តី​ឈ្មោះ​ ខា​រ៉ូ​ល​ ភេទ​ប្រុស​ អាយុ​៧៩​ឆ្នាំ​ ជនជាតិ​អង់គ្លេស​បាន​បញ្ជាក់​ប្រាប់​ថា​ កាលពី​ថ្ងៃ​ទី​១១-​ខែតុលា​-​ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​២០​និង​១៥​នាទី​ ប្រពន្ធ​របស់​ខ្ងុំ​មាន​អាកា​រ​ក្អក​ឡើង​ស្លេះ​ខ្លាំង​ហើយ​ ខ្ងុំក៏​នាំ​គ្នា​ធ្វើ​ចលនា​សង្កត់​ទ្រូង​ឲ្យ​គាត់​ក្រោយមក​គាត់​ ក៏​បាន​ទូរស័ព្ទ​ហៅ​ពេទ្យ​បង្អែក​មាន​ជ័យ​ឲ្យ​ពិនិត្យ​មើល​ ពេល​នោះ​គ្រូពេទ្យ​មក​ដល់​ក៏​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ កន្លង​មក​ប្រពន្ធ​របស់​គាត់​ធ្លាប់​មាន​ជំងឺ​បេះដូង​ និង​ទឹក​ដក់​ខួរក្បាល​រយ:ពេល​យូរ​។​

​កា​រស​ន្និ​ដ្នា​ន​ ៖​ តាម​ការ​ពិនិត្យ​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រុង​ និង​លោក​ឧ​ញ៉ា​ ន​ង​ សុ​វ​ណ្ណា​រ័​ត្ន​ គ្រូពេទ្យ​កោសល្យ​វិ​ច័យ​រាជធានី​ភ្នំពេញ ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ​និង​ទឹក​ដក់​ខួរក្បាល​។​

​ សព​ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ​រង់​ចាំ​ស្ថានទូត​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​៕​

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya