ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » លោក កែវ រ៉េមី ប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល ស្រុកស្អាង អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន សូមកុំចាញ់បោកការឃោសនារបស់ជនមួយចំនួន នៅកណ្តាល

លោក កែវ រ៉េមី ប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល ស្រុកស្អាង អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន សូមកុំចាញ់បោកការឃោសនារបស់ជនមួយចំនួន នៅកណ្តាល

(កណ្តាល)៖  ការអំពាវនាវបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះសួរសុខទុកប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោក កែវ រ៉េមី ប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានទាំងអស់ សូមកុំចាញ់បោកការឃោសនារបស់ជនមួយចំនួន ដើម្បីធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសកុំធ្វើសកម្មភាពណាមួយ ដែលខុសច្បាប់ និងអំពាវនាវប្រជាពលរដ្ឋចូលរួមហូបអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

លោក កែវ រ៉េមី បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងារចុះជួយឃុំ លោកមិនចង់ឃើញប្រជាពលរដ្ឋនៅក្នុងឃុំ ជាប់ពាក់ព័ន្ធរួមគំនិត ចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ ព្រោះវាជារឿងដែលច្បាប់មិនអាចលើកលែងឱ្យបានជាដាច់ខាត។

ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក កែវ រ៉េមី ប្រជាពលរដ្ឋទាំងអស់ បានប្តេជ្ញាចិត្តរួមគ្នាមិនចូលរួមជាមួយ ក្រុមជនល្មើសច្បាប់ទាំងនោះ ជាដាច់ខាត ដោយប្រកាសគាំទ្ររាល់ចំណាត់ការផ្លូវច្បាប់ទាំងឡាយ របស់រាជរដ្ឋាភិបាល ទៅលើក្រុមជនទាំងអស់នោះផងដែរ។

លោក កែវ រ៉េមី បានអះអាងប្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកអំបិលថា ផ្លូវបេតុងមួយខ្សែប្រវែង១០.៨គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នឹងត្រូវបើកការស្ថានសាងសងឆាប់ៗនេះ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភឱ្យសោះ ព្រោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខារួចហើយ ឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល។

លោកបានឱ្យដឹងថា សម្រាប់ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែនេះ នឹងធ្វើឡើងក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ជាអធិបតីភាពផងដែរ។ លោក កែវ រ៉េមី បានបន្ថែមទៀតថា ផ្លូវនេះនឹងសាងសង់ក្នុងពេលខាងមុខដ៏ខ្លី ប៉ុន្តែសូមទុកពេលវេលា ដល់ក្រុមការងារ ដើម្បីធ្វើការលើរឿងនេះ។

លោក កែវ រ៉េមី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពី សំណាក់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដល់ប្រជាពលរដ្ឋទាំងអស់ ដោយលោកបានយកចិត្តទុកយ៉ាងខ្លាំង ពីបញ្ហាសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកស្អាងនេះ។

សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែជាង១០គីឡូម៉ែត្រ នឹងលេចចេញជារូបរាងឆាប់ៗនេះ លោក កែវ រ៉េមី បាន លើកឡើងថា គឺកើតចេញពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច ទោះបីជា សម្តេចជាប់រវល់ក្នុងកិច្ចការងារជាតិយ៉ាងណាក៏ដោយ ក៏សម្តេចមិនដែលភ្លេចចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសិក្សាស្វែងយល់ និងក្តាប់ពីស្ថានភាពនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច។ សមិទ្ធផលផ្លូវបេតុងមួយខ្សែនេះ លោក កែវ រ៉េមី ក៏សូមថ្លែងអំណរគុណ ដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដែលលោកទាំងពីរ បានគិតគូរផ្តួចផ្តើមគំនិតស្ថាបនាផ្លូវមួយខ្សែនេះឡើង ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ហើយនេះ គឺជាកាដូថ្មីមួយ សម្រាប់លោកដែលមកទទួលតួនាទីជាប្រធានក្រុមការងារចុះជួយឃុំ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូលផងដែរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya