ភ្នំពេញ ៖ កាលពីម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ តាម បណ្ដោយផ្លូវលេខ១៥១ ច្រកចូលភ្នំ ប្រសិទ្ធិ៍ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ ។
ក្មេងស្រីដែល ស្លាប់មានឈ្មោះ រី នី អាយុ៩ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោង ។ ចំណែករថយន្ដបង្ក ហេតុ ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2733 បើក បរដោយជនជាតិកូរ៉េឈ្មោះ Park Sychok ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នក គ្រប់គ្រងរោងចក្រយីហោវត្ដអូរក្នុងស្រុក ឧដុង្គ ខេត្ដកំពង់ស្ពឺ ។
គេឃើញរថយន្ដមួយគ្រឿង បើកបរដោយជនជាតិកូរ៉េ តាមបណ្ដោយ ផ្លូវ១៥១ ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលបើកមកដល់ផ្ទះប្រជាពលរដ្ឋ ក៏រេចង្កូតបុកចូលទាំងកម្រោលបណ្ដាល ឱ្យក្មេងស្រីរបួសធ្ងន់ និងខូចខាតទ្រព្យ សម្បត្ដិផ្ទះសម្បែង។ ក្រោយពីកើតហេតុ ម្ចាស់ផ្ទះនិងអ្នកជិតខាង បានឃាត់អ្នកបើកបរ រួចរាយការណ៍ទៅនគរបាល មូលដ្ឋានដើម្បីវាស់វែងទីកើតហេតុ ។ គ្រានោះដែរ ក្មេងស្រីរងគ្រោះត្រូវបាន សាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យក្នុងរាជ ធានីភ្នំពេញ ប៉ុន្ដែនាងបានស្លាប់ពាក់ កណ្ដាលផ្លូវ ៕